ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រតែងតាំង លោក ប្រាជ្ញ ចន្ទ ជាប្រធាន គ.ជ.ប ហើយលោក ជី ចំណាន ជាអនុប្រធាន

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្ត នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ លើព្រះរាជក្រឹត្យតែងតាំង លោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងអនុប្រធាន និងសមាជិកចំនួន ៧រូបផ្សេងទៀត។

ព្រះមហាក្សត្រ តែងតាំង លោក ជឺ ចំណាន ជាអនុប្រធានគ.ជ.ប និងសមាជិកចំនួន ៧រូបទៀត រួមមាន លោក មាន សទិ លោក ឌឹម សុវណ្ណារុំ លោក សោម សូរីដា លោក ហេង ស៊ីឡេង លោក យិច សមិទ្ធិ លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធា។

ក្នុងចំណោម សមាសភាពថ្នាក់ដឹកនាំគ.ជ.ប ទាំង៩រូបនោះ គឺមាន៤រូប គឺ លោក ជី ចំណាន លោក ហេង ស៊ីឡេង លោក យិច សមិទ្ធិ និងលោក ហ៊ែល សារ៉ាត់ ជាបេក្ខជនមកពីគណៈបក្សហ្វ៊ុនស៊ិនប៉ិច។ ក្រៅពីនោះមកពីគណបក្សប្រជាជនកម្ពុជា ខណៈលោក ហង្ស ពុទ្ធា ជាសមាសភាពដែលមានការយល់ព្រមពីគណបក្សទាំងពីរក្នុងសភា។

តាមការបញ្ជាក់ពីរដ្ឋសភា សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីនៃនីតិកាលទី៧ រដ្ឋសភានេះ ត្រូវធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវំាងជាមុនសិន មុនចូលកាន់តំណែង។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅគាត់ថា (គ.ជ.ប) មានសមត្ថកិច្ចក្នុងការធ្វើផែនការរៀបចំ និងចាត់ចែងការបោះឆ្នោតក្នុងទូទាំងប្រទេស ក្រោមបាវចនា ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ តម្លាភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក