លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចង់បញ្ចប់ការបោះបង្គោលព្រំដែនជាមួយវៀតណាមឱ្យបានឆាប់ចប់

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ឱ្យដឹងថា ការបោះបង្គាលព្រំដែនរវាងកម្ពុជា និងវៀតណាម មិនទាន់អាចកំណត់ថានឹងត្រូវបញ្ចប់នៅពេលណានៅឡើយទេ ខណៈនៅសល់តែ ១៦ភាគរយទៀត ខណៈលោកបញ្ជាក់ថាគោលបំណងរបស់នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត គឺចង់បញ្ចប់ឱ្យបានឆាប់។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ច២ថ្ងៃរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅប្រទេសវៀតណាម នាល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដោយអះអាងដូច្នេះថា៖ «ក្នុងចំណោម ១៦ភាគរយ គឺ ៦ភាគរយ ថាភាគីទាំងពីរសម្រេចចិត្តថាត្រូវតែសម្រេចឱ្យបានសិន ចាំគិតគូរ ១០ភាគរយបន្ថែមទៀត។ មែនទែនទៅទាំងកម្ពុជា និងវៀតណាម មិនអាចកំណត់បានទេថាវានឹងចប់នៅពេលណា?»។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បញ្ជាក់បន្ថែមថា តែយ៉ាងណាមិញ នាយករដ្ឋមន្ត្រីកម្ពុជាបានពន្លឿនឱ្យប្រទេសទាំងពីរបញ្ចប់បោះបង្គាលព្រំដែនរវាងប្រទេសទាំងពីរឱ្យបានយ៉ាងឆាប់រហ័សដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ខណៈកិច្ចការងារនេះអូសបន្លាយរយៈពេលជាយូរឆ្នាំមកហើយ។

លោកថ្លែងថា៖ «ទាំងកម្ពុជា និងវៀតណាម មិនចង់ឱ្យបណ្តោយកម្ពុជា និងវៀតណាមក្លាយជាបញ្ហាជម្លោះព្រំដែនស្មុគស្មាញតទៅទៀត ចង់ធ្វើឱ្យបណ្តោយព្រំដែននៃប្រទេសទាំងពីរក្លាយជាទីតាំងអភិវឌ្ឍសេដ្ឋកិច្ច ពីព្រោះទាំងកម្ពុជា និងវៀតណាមត្រូវការស្ថេរភាព សន្តិភាព និងត្រូវការអភិវឌ្ឍតំបន់ជាយដែនឱ្យក្លាយជាតំបន់អភិវឌ្ឍសេដ្ឋកិច្ចដ៏ទំនើប»។

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសវៀតណាមរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត រយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ ភាគីកម្ពុជា និងវៀតណាម បានដាក់ចេញទិសដៅក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមាន វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល អប់រំ ការតភ្ជាប់ វិស័យការពារជាតិ សន្តិសុខ ការងារខណ្ឌសីមា និងការបោះបង្គាលព្រំដែន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក