ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រថយន្តវៀតណាមអាចនឹងដាក់បម្រើសេវាកម្មតាក់ស៊ីនៅកម្ពុជាក្នុងឆ្នាំ២០២៤

ហាណូយ៖ ក្រុមហ៊ុន Vingroup ដែលជាម្ចាស់ក្រុមហ៊ុនរថយន្ត Vinfast របស់វៀតណាមគ្រោងវិនិយោគលើវិស័យសេវាកម្មរថយន្តតាក់ស៊ីអគ្គិសនីនៅកម្ពុជា ដែលនឹងចាប់ដំណើរការនៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ខាងមុខ។ នេះបើតាមខ្លឹមសាររវាងជំនួបនាយករដ្ឋមន្ត្រីកម្ពុជាជាមួយអគ្គនាយកក្រុមហ៊ុន Vingroup កាលពីថ្ងៃទី១២ ខែធ្នូ នៅរដ្ឋធានីហាណូយ។

តាមគម្រោង Vingroup គ្រោងដាក់ដំណើររថយន្តតាក់ស៊ីអគ្គិសនីចំនួន ២ ៥០០គ្រឿង នៅក្នុងរាជធានីភ្នំពេញ និងបន្តទៅកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងការវាយតម្លៃខ្ពស់ចំពោះគោលបំណងរបស់ក្រុមហ៊ុន Vingroup ក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនី នៅក្នុងប្រទេសកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយក្នុងការប្រើប្រាស់នូវថាមពលស្អាត ដែលរួមចំណែកដល់កិច្ចគាំពារ និងថែរក្សាបរិស្ថាន។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើការផលិតគ្រឿងបង្គុំ និងគ្រឿងបន្លាស់រថយន្ត នៅក្នុងប្រទេសកម្ពុជា សម្រាប់ការប្រើប្រាស់នៅក្នុងខ្សែច្រវាក់ផលិតកម្មរថយន្តនៅក្នុងប្រទេសវៀតណាម ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក