លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

រដ្ឋមន្ត្រីបរិស្ថាន បញ្ជាក់ទៅអន្តរជាតិពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ

អេមីរ៉ាតអារ៉ាប់រួម៖ ក្នុងឱកាសចូលរួមតំណាងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងសន្និសីទកំពូលបណ្តាភាគី នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី «ការប្រែប្រួលអាកាសធាតុ លើកទី២៨» នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដែលមានអ្នកចូលរួមជិត ៧ម៉ឺននាក់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានបង្ហាញគោលជំហរបស់រាជរដ្ឋាភិបាលទៅឆាកអន្តរជាតិក្នុងការប្តេជ្ញាចិត្តធ្វើឱ្យកម្ពុជារួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានលើកឡើងថា ការប្រែប្រួលអាកាសធាតុ បានប៉ះពាល់អវិជ្ជមានទៅលើសុខភាពសាធារណៈ ដោយបង្កឲ្យកើនឡើងអសន្តិសុខស្បៀង និងហិរញ្ញវត្ថុ ដែលនាំឲ្យកង្វះអាហារូបត្ថម្ភ និងរបបអាហារ។

ដោយមើលឃើញពីផលអវិជ្ជមានដោយសារការប្រែប្រួលអាកាសធាតុ លោក អ៊ាង សុផល្លែត បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រួមមាន ការលុបចោលគម្រោងរោងចក្រអគ្គិសនី ដើរដោយធ្យូងថ្ម ៧០០MW ជំនួសមកវិញដោយ រោងចក្រអគ្គិសនី ដើរដោយឧស្ម័ន LPG វិញ អភិវឌ្ឍថ្មីនៃទំនប់ស្តុកទឹក ដើម្បីផលិតថាមពលអគ្គិសនីស្អាត ១០០០មេហ្គាវ៉ាត់ ឱ្យបានមុនឆ្នាំ២០២៨ បង្កើនថាមពលកកើតឡើងវិញ ដែលភាគច្រើនជាថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងថាមពលខ្យល់ឲ្យបានដល់កម្រិត ៧០%។

អនុវត្តយុទ្ធសាស្ត្រកម្ពុជាស្អាត តាមរយៈការកាត់បន្ថយ ការបំពុលបរិស្ថានដោយថង់ប្លាស្ទិក និងសំណល់រឹងនិងរាវ ដែលមានការចូលរួមពីប្រជាពលរដ្ឋកម្ពុជាជាង៣លាននាក់ និងកំពុងកើនឡើងបន្តបន្ទាប់ និងយុទ្ធសាស្ត្រកម្ពុជាបៃតង តាមរយៈការដាំដើមឈើទាំងតាមទីវាល និងតំបន់ការពារយ៉ាងតិចចំនួន ១លានដើម ក្នុងមួយឆ្នាំពង្រីកគម្របព្រៃឈើ បាន ៦០% នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ កម្ពុជាមិនអនុញ្ញាតឲ្យសង់វារីអគ្គិសនីកាត់ទន្លេមេគង្គឡើយ។

ក្នុងឱកាសនៃសន្និសីទកំពូល COP28 នៅទីក្រុងឌូបៃនេះដែរ លោក អ៊ាង សុផល្លែត បានចុះហត្ថលេខាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លើឯកសាររបស់ក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ស្តីពីតួនាទីនិងភារកិច្ច សម្រាប់សហស្ថាបនិកនិងសមាជិក ក្រោមប្រធានបទ ស្តីពីសម្ព័ន្ធភាពជើងឯក សម្រាប់ការផ្លាស់ប្តូរប្រព័ន្ធស្បៀង នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។

ជាមួយគ្នានេះដែរ លោក អ៊ាង សុផល្លែត ក៏បានជួបពិភាក្សាការងារជាមួយលោក Winfried Wicklein អគ្គនាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំតំបន់អាស៊ីអាគ្នេយ៍ ADB ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន។

លោកបន្ត ជួបជាមួយ លោកស្រី Patricia Zurita អគ្គនាយិកាផ្នែកយុទ្ធសាស្ត្រ អង្គការអភិរក្សអន្តរជាតិ CI ក្នុងគោលបំណងពិភាក្សាលើ ការពង្រឹង និងពង្រីកកិច្ចសហការក្នុងភាពជាដៃគូ រវាងភាគីទាំងពីរលើការអភិរក្សធនធានធម្មជាតិ ស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣- ២០២៨។ បន្ថែមពីនេះលោកក៏បន្តជួបជាមួយ លោកស្រី Juliette Biao ប្រធានលេខាធិការដ្ឋាន នៃវេទិកាសហប្រជាជាតិស្តីពីព្រៃឈើ (UNFF) ដើម្បីពង្រីកកិច្ចសហការ ជាពិសេសលើការស្ដារព្រៃឈើ និងការកៀងគរហិរញ្ញប្បទានសម្រាប់ព្រៃឈើ។

ក្នុងជំនួបនីមួយៗ លោករដ្ឋមន្ត្រី បានលើកឡើងអំពីវិស័យអាទិភាព និងការវិនិយោគបៃតងនៅកម្ពុជា ការបង្កើនគម្របព្រៃឈើឲ្យបាន ៦០% ការលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈការដាំឈើ ឬស្សីជាដើម និងការជំរុញកម្ពុជាស្អាត តាមរយៈយុទ្ធនាការមិនប្រើថង់ប្លាស្ទិក ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសគាំទ្រ ចំពោះយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានផ្តល់អាទិភាពទៅលើ ភាពស្អាត ភាពបៃតង និងចីរភាព។

សូមបញ្ជាក់ថា នៅក្នុងបេសកកម្មរបស់លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគី ទ្វេភាគី ជាច្រើនផ្សេងទៀត ដែលរាល់ជំនួបកម្ពុជា ទទួលបានការគាំទ្រ លើការប្តេជ្ញាចិត្ត សម្រាប់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ទាំងនៅកម្រិតជាតិ និងក្នុងក្របខ័ណ្ឌសកល។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក