សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ចូលរួមសន្និសីទអាស៊ានលើកទី៤ ដែលគោលបំណងលើកកម្ពស់សិទ្ធិស្ត្រី និងកុមារ ក្នុងតំបន់អាស៊ាន

សៀមរាប៖ តំណាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក សួង ម៉េងឡុង រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ ទទួលបន្ទុកកិច្ចការសហប្រតិបត្តិការអន្តរជាតិ បានចូលរួមក្នុងពិធីបើកសន្និសីទអាស៊ានលើកទី៤ ស្តីពីភាពជាដៃគូ ប្រចាំឆ្នាំ២០២៣ ដែលគោលបំណងលើកកម្ពស់សិទ្ធិស្ត្រី និងកុមារ ក្នុងតំបន់អាស៊ាន។

ពិធីបើកសន្និសីទអាស៊ានលើកទី៤ ស្តីពីភាពជាដៃគូ ប្រចាំឆ្នាំ២០២៣ មានការចូលរួមពីតំណាងក្រសួងកិច្ចការនារី តំណាងគណៈកម្មការអាស៊ាន ស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិស្រ្តី និងកុមារ (ACWC) តំណាងគណៈកម្មាធិការអាស៊ានស្តីពីស្ត្រី (ACW) នៃប្រទេសជាសមាជិកអាស៊ាន ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ដោយចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញ សរុបចំនួន ១២០រូប ប្រព្រឹត្តទៅ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារបុរីអង្គរ រីសតនិងស្ប៉ា នៅទីរួមខេត្តសៀមរាប។

គោលបំណងនៃសន្និសីទ គឺដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ រវាងរដ្ឋសមាជិអាស៊ានទាំងអស់ ជាមួយដៃគូអភិវឌ្ឍ ភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងអង្គការសង្គមស៊ីវិល រួមគ្នាក្នុង ការលើកកម្ពស់សិទ្ធិស្ត្រី និងកុមារ ក្នុងតំបន់អាស៊ាន ឲ្យសម្រេចបាន គោលដៅអាស៊ាន និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ «ដោយមិនទុក ស្ត្រី និងកុមារណាម្នាក់ ចោលឡើយ»។

ក្នុងឱកាសនោះ លោក សួង ម៉េងឡុង បានលើកឡើងថា សន្និសីទស្តីពីភាពជាដៃគូដែលបានរៀបចំនាថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់គ្រប់គ្នា រួមគ្នាបន្តការងារដើម្បីលើកកម្ពស់ និងការពារសិទ្ធិស្ត្រីនិងកុមារក្នុងតំបន់អាស៊ាន ខណៈនេះជាឱកាស និងវេទិការដ៏ល្អ សម្រាប់ប្រទេសសមាជិកអាស៊ាន ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធទាំងអស់ ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការពន្លឿនការអនុវត្តក្របខ័ណ្ឌផែនការការងាររបស់ ACWC និង ACW និងផែនការសកម្មភាពថ្នាក់តំបន់អាស៊ាន ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ស្ត្រី និងកុមារនៅតំបន់អាស៊ាន។

លោក សួង ម៉េងឡុង បានបញ្ជាក់ថា នៅកម្រិតសកល កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបញ្ចប់អំពើហិង្សាលើស្ត្រី និងកុមារ ដូចដែលបានកំណត់នៅក្នុង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គោលដៅទី៥របស់កម្ពុជា ស្តីពីការ "សម្រេចបានសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារីទាំងអស់" និងគោលដៅ ទី១៦.២ ស្តីពីការលុបបំបាត់អំពើហិង្សាលើកុមារ ដោយធានាថា "គ្មានកុមារណាម្នាក់ត្រូវបានទុកចោលឡើយ" នៅត្រឹមឆ្នាំ២០៣០ ដែលស្របតាមរបៀបវារៈសកលនៃគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។

ទន្ទឹមនោះ លោកបានគូសបញ្ជាក់ថា កម្ពុជាតែងតែចូលរួមយ៉ាងសកម្ម ក្នុងការឯកភាព គាំទ្រ និងអនុវត្តលិខិតតុបករណ៍ គោលនយោបាយ គោលការណ៍ណែនាំ ផែនការសកម្មភាពសម្រាប់ការលើកកម្ពស់ និងការពារសិទ្ធិស្ត្រី និងកុមារ ទាំងក្នុងកម្រិតតំបន់ និងពិភពលោក ដើម្បីឱ្យស្ត្រី និងកុមារមានសិទ្ធិ និងឱកាសចូលរួមស្មើភាពគ្នា និងសិទ្ធិទទួលបានសេវាសង្គម និងយុត្តិធម៌ស្មើៗគ្នា ព្រោះថា "ស្ត្រីគឺជាមាតានៃពិភពលោក និងជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ" ហើយ "កុមារ គឺជាមូលធន សម្រាប់ប្រជាជាតិយើងទាំងបច្ចុប្បន្ន ទាំងអនាគតសម្រាប់មនុស្សជំនាន់ក្រោយ"។

រដ្ឋលេខាធិការរូបនេះ បានស្នើសុំឱ្យដៃគូអភិវឌ្ឍន៍ទាំងអស់ ទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ពិចារណាធ្វើការក្នុងភាពជាដៃគូជាមួយប្រទេសជាសមាជិក អាស៊ាន ដើម្បីធានាថាសិទ្ធិស្ត្រី និងកុមារទទួលបានពេញលេញតាមសេចក្តីត្រូវការរបស់ពួកគេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក