ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

ពលរដ្ឋអាចទស្សនាការសម្តែងសិល្បៈល្ខោននៅរមណីយដ្ឋានអង្គរដែលសម្តែង ៤យប់ជាប់ៗគ្នា

សៀមរាប៖ អាជ្ញាធរជាតិអប្សរាសហការជាមួយស្ថាប័នពាក់ព័ន្ធ រៀបចំការសម្តែងល្ខោន និងសិល្បៈទស្សនីយភាពនានា ដែលបើកឱ្យចូលទស្សនាដោយសេរីរយៈពេល ៤យប់ជាប់ៗគ្នានៅរមណីយដ្ឋានអង្គរ ចាប់ពីយប់ថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរខួប ៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង១៨ ដល់ម៉ោង ២២យប់នឹងមានព្រឹត្តិការណ៍សម្តែងសិល្បៈល្ខោន យីកេមហាជន នៅបរិវេណផ្នែក ខាងត្បូងនៃប៉ាវីសអង្គរវត្ត។ ថ្ងៃទី១៤ វេលាម៉ោង១៨ ដល់ម៉ោង ២២យប់មានព្រឹត្តិការណ៍ «រាត្រីចងចាំលើកទី៤» នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ។ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងដដែល មានការសម្តែងសិល្បៈ ល្ខោនស្បែកធំ នៅបរិវេណផ្នែកខាងត្បូងនៃប៉ាវីសអង្គរវត្ត។

នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ ក៏មានការសម្តែងសិល្បៈចម្រុះ ការសម្តែងសិល្បៈ ល្ខោនបុរាណពោលស្រី។ ចំណែក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ក៏មានការសម្តែងល្ខោនខោល រឿងរាមកេរ្តិ៍ ឈុត «ចម្បាំងកុម្ពិការណ៍»នៅបរិវេណផ្នែកខាងត្បូងនៃប៉ាវីសអង្គរវត្ត។

ជាមួយគ្នានេះ ចាប់ពីថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០២៣ ក៏មានការសម្តែង «ក្បាច់គុនបុរាណខ្មែរ» នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក