ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គម្រោងព្រែកជីកដ៏ធំរបស់កម្ពុជាក្លាយជាក្ដីបារម្ភរបស់វៀតណាម?

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក តាន់ ហ្សង់ហ្វ្រង់ស័រ បានលើកឡើងថាក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅវៀតណាម ភាគីវៀតណាមបានលើកឡើងពីក្ដីបារម្ភទាក់ទងនឹងគម្រោងព្រែកជីកដ៏ធំរបស់កម្ពុជាដែលថាអាចប៉ះពាល់ដល់ដៃទន្លេមេគង្គនៅក្នុងទឹកដីវៀតណាម។ ទោះជាយ៉ាងនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាគម្រោងនេះនឹងប៉ះពាល់ដូចអ្វីដែលវៀតណាមលើកឡើងនោះទេ។

ថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅយប់ថ្ងៃអង្គារ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីនាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានត្រលប់ដល់កម្ពុជាវិញ លោក ហ្សង់ហ្វ័្រងស័រ បានលើកឡើ់ងថា ក្នុងជំនួបជាមួយសមភាគីវៀតណាមសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាការជីកព្រែកពីទន្លេបាសាក់កម្ពុជាឆ្ពោះទៅសមុទ្រក្នុងខេត្តកែបនេះមិនប៉ះពាល់ទៅលើបរិស្ថាននោះទេ។

លោកថា៖ «គម្រោងព្រែកជីកហ្វូណន់តេជោជាគម្រោងមួយសំខាន់ដែលសម្ដេចធិបតីបានបញ្ជាក់ទៅភាគីវៀតណាមថាគម្រោងនេះមិនបង្ករឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់របបលំហូរទឹកទន្លេមេគង្គ និងទន្លេផ្សេងៗទៀត ទន្ទឹមនឹងនេះរក្សាបានូវស្ថេរិភាពបរិស្ថានអេកូឡូស៊ីនិងជម្រកធម្មជាតិសម្រាប់ជីវចម្រុះ។ ជារួមសម្ដេចធិបតីមើលឃើញថាសម្រាប់ប្រយោជន៍ពាណិជ្ជកម្មរបស់កម្ពុជាតទៅថ្ងៃមុខរយៈកាលខ្លីនិងមធ្យមវានឹងមិនបង្កបញ្ហាលំហូរទឹកនិងបរិស្ថានដល់វៀតណាមប្រទេសជិតខាងទេតាមការសិក្សាជាក់ស្ដែង»

គួរឱ្យដឹងដែរថាកម្ពុជាមានគម្រោងក្នុងការជីកព្រែហ្វូណន់តេជោដែលមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រចេញពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្ទរហូតទៅដល់សមុទ្ទខេត្តកែប។ តាមតម្រាយផ្លូវនេះគឺរដ្ឋាភិបាលកម្ពុជាបានយកតម្រាយតាមផ្លូវទឹកចាស់ប៉ុណ្ណោះ។

គម្រោងសាងសង់នេះត្រូវប្រើប្រាស់ពេលប្រមាណ ៤ឆ្នាំ ដោយគ្រោងចាយលុយប្រមាណ ១ ៧០០លានដុល្លាអាមេរិក៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក