ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក តាន់ ហ្សង់ហ្វ្រង់ស័រ ផ្ដាំទៅអ្នកវិភាគឱ្យប្រកាន់គោលការណ៍ «ខួរក្បាលធំជាងអណ្ដាត»

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក តាន់ ហ្សង់ហ្វ្រង់ស័រ បានផ្ដាំទៅអ្នកវិភាគថា ប្រសិនជាពួកគេពិតជាចង់ជួយជាតិ ធ្វើឱ្យជាតិមានសក្ដានុពលលើឆាកអន្តរជាតិពិតប្រាកដពួកគេគួរតែប្រកាន់យកគោលការណ៍ «ខួរក្បាលធំជាងអណ្ដាត»។

ថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅយប់ថ្ងៃអង្គារ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីនាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានត្រលប់ដល់កម្ពុជាវិញ លោក ហ្សង់ហ្វ័្រងស័រ បានចាត់ទុកការលើកឡើងថាការធ្វើដែលធ្វើឡើងដោយអ្នកវិភាគមួយចំនួនដែលថាការធ្វើដំណើររបស់នាយករដ្ឋមន្ត្រីទៅប្រទេសវៀតណាមនៅពេលនេះជាការស្អំចិត្តវៀតណាមបន្ទាប់ពីកម្ពុជាមានភាពស្និតស្នាលនិងចិនខ្លាំងបន្ទាប់ពីសម្ដេចធិបតីកាន់អំណាចថាជាការវិភាគដែលយកគំនិតថា កម្ពុជានៅតែជាប្រទេសរណបវៀតណាម និងចិន។ លោកបានចាត់ទុកការលើកឡើងនេះមានចេតនាក្នុងការបន្តុចបង្អាក់កិត្យានុភាពជាតិ ដោយបានផ្ដាំឱ្យប្រកាន់គោលការណ៍មួយដែលលោកថា «គោលការណ៍ខួរក្បាលធំជាងអណ្ដាត»។

លោកថា៖ «ប្រសិនជាយើងចង់ឃើញកម្ពុជាទាញយកប្រយោជន៍បានពីទំនាក់ទំនងអន្តរជាតិរវាងបណ្ដាប្រទេសជិតខាង ក្នុងតំបន់ និងលើឆាកអន្តរជាតិ ម្នាក់ៗទាំងអ្នកចេះដឹងទាំងសាមញ្ញជនពលរដ្ឋខ្មែរធម្មតាគួរតែប្រកាន់គោលការណ៍មួយធ្វើយ៉ាងណាគួរតែមានខួរក្បាលធំជាងអណ្ដាត»

ដោយទំនងសំដៅឱ្យប្រើប្រាស់ការគិតច្រើនជាងនិយាយ លោក ហ្សង់ បានបន្ថែមថាការគិតប្រយោជន៍ជាតិជាធំជារឿងសំខាន់ ព្រោះការវិភាគនិងថ្លែងការណ៍មួយចំនួនពិតជាប៉ះពាល់ដល់ទំនាក់ទំនង និងប្រយោជន៍របស់ជាតិ។

គួរឱ្យដឹងដែរថានាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត ទើបតែបញ្ចប់ទស្សនកិច្ចរបស់សម្ដេចនៅប្រទេសវៀតណាមនៅថ្ងៃទី១២ ខែធ្នូនេះ ជាមួយនឹងការបន្តនូវទំនាក់ទំនងដ៏ល្អ និងគួរឱ្យជឿជាក់មួយដល់ប្រទេសជិតខាងមួយនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក