ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក កែវ រ៉េមី៖ កម្ពុជាប្តេជ្ញាចិត្តធ្វើការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស

ហ្សឺណែវ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កេវ រ៉េមី គូសបញ្ជាក់ថា ក្នុងស្មារតី ដែលសិទ្ធិមនុស្សមានលក្ខណៈជាសកលនិងមិនអាចកាត់ផ្តាច់បាន កម្ពុជានៅតែប្តេជ្ញាចិត្ត ក្នុងការធ្វើការងារឱ្យកាន់តែជិតស្និទ្ធជាមួយយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលពាក់ព័ន្ធ ដើម្បីគាំទ្រដល់ ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។

ក្នុងបទអន្តរាគមន៍ នាព្រឹត្តិការណ៍កម្រិតខ្ពស់ ស្តីពីសិទ្ធិមនុស្ស៧៥ នៅទីក្រុងហ្សឺណែវ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ លោក កែវ រ៉េមី ថ្លែងថា ក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោកពិតជាមានកិត្តិយសខ្លាំងណាស់ក្នុងការដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមខួបលើកទី៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងបង្ហាញពីការប្ដេជ្ញាចិត្ត (Pledge) របស់កម្ពុជា ស្ដីពី «ការពង្រឹងការគាំពារសង្គម»។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាជាប្រទេសមួយដែលឈានមុខគេ ក្នុងការចូលរួមនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។

លោក កែវ រ៉េមី បានឱ្យដឹងទៀតថា ប្រទេសកម្ពុជា បានអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិតាំងនៅ មុនគេនិងយូរជាងគេបង្អស់ ក្រៅពីនៅទីក្រុងហ្សឺណែវ និងបានទទួលយកអាណត្តិរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣មក ព្រមទាំងបានចូលរួមយ៉ាងសកម្មជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្ស ការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ និងកាតព្វកិច្ចនៃសន្ធិសញ្ញាផ្សេងៗ ខណៈប្រទេសកម្ពុជា ក៏ជារដ្ឋភាគីនៃសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិស្នូលចំនួន៨ ក្នុងចំណោម៩។

ទន្ទឹមនោះដែរ លោកក៏បានលើកឡើងពី រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលបានដាក់ចេញគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែល ក្នុងនោះ “ការពង្រឹងការគាំពារសង្គម” ត្រូវបានចាត់ទុកជាការងារអាទិភាព។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កេវ រ៉េមី បញ្ជាក់ថា កម្ពុជានឹងផ្តោតលើ ការពង្រីកសេវាថែទាំសុខភាពដែលគ្រប់ដណ្តប់ប្រជាជន ៩លាននាក់ ការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រចំនួន ១,៥លាននាក់ ការពង្រីកសេវាអ៊ីនធឺណិតដល់សាលាឃុំ សាលារៀន និងមណ្ឌលសុខភាព ចាប់ពីឆ្នាំ២០២៤ និងការតភ្ជាប់បណ្តាញអគ្គិសនីដល់គ្រប់ភូមិនៅមុនឆ្នាំ២០៣០។

គួរឱ្យដឹងដែរថា ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំគណៈប្រតិភូ កម្ពុជា ទៅចូលរួមព្រឹត្តិការណ៍កម្រិតខ្ពស់នៃកម្មវិធីគំនិតផ្តួចផ្តើម “សិទ្ធិមនុស្ស ៧៥ នៃសេចក្តីប្រកាសជាសកល ស្ដីពីសិទ្ធិមនុស្ស ដែលរៀបចំដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ នៅ Palais des Nations ទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ព្រឹត្តិការណ៍កម្រិតខ្ពស់នេះ មានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ហើយកម្ពុជានឹងឡើងបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមជាមួយអង្គការសហប្រជាជាតិ និងរដ្ឋសមាជិកដទៃទៀត ក្នុងគោលដៅលើកកម្ពស់សកលភាពនឹងភាពមិនអាចកាត់ផ្ដាច់ពីគ្នាបាននៃសិទ្ធិមនុស្សនិងការសម្លឹងឆ្ពោះទៅអនាគត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក