ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងធនធានទឹក បញ្ជាក់ជំហរឱ្យសហភាពអឺរ៉ុបផ្តល់ជំនួយឥតសំណងលើគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោង ជេដ្ឋា បញ្ជាក់ជំហរឱ្យ អគ្គរដ្ឋទូតសហភាពអឺរ៉ុបពិចារណាការផ្តល់ជំនួយឥតសំណងលើគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម។

លោក ថោង ជេដ្ឋា បញ្ជាក់ដូចនេះ ក្នុងទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ដោយភាគីទាំងពីរបង្ហាញនូវសុច្ឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយដល់ការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជាឱ្យកាន់តែមានសន្ទុះឈានឡើង។

ក្នុងជំនួបនេះ រដ្ឋមន្ត្រីធនធានទឹក បានសម្តែងនូវការស្វាគមន៍ និងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការរបស់ សហភាពអឺរ៉ុប ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា និងលើកឡើងអំពីផែនការរបស់ក្រសួងដែលបាននឹងកំពុងរៀបចំផែនការយុទ្ធសាស្ត្រក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ វិស័យធនធានទឹក និងឧតុនិយម សម្រាប់ ៥ឆ្នាំទៅមុខ។

រដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ជំហរឱ្យឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបពិចារណាការផ្តល់ជំនួយឥតសំណងលើ ១)កម្មវិធីគ្រប់គ្រងធនធានទឹក និងផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជាដំណាក់កាលទី២ (WAT4CAM-២) និង២)គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP)។

លោក ថោង ជេដ្ឋា បានបញ្ជាក់ដល់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថា ក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ ក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសុវត្ថិភាពទឹក ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតបានថ្លែងនូវការកោតសរសើរចំពោះការវិវត្តន៍នៃគម្រោង និងកិច្ចសហការដ៏ល្អជាមួយក្រសួងធនធានទឹក និងឧតុនិយម នាពេលកន្លងមក និងបន្តទៅពេលខាងមុខ។ ឯកអគ្គរដ្ឋទូតបានលើកឡើងពាក់ព័ន្ធគណៈកម្មការទន្លេមេគង្គ ពីបញ្ហាប្រឈមទាក់ទងនឹងប្រទេសក្នុងតំបន់ទន្លេមេគង្គ ដោយសារការប្រែប្រួលអាកាសធាតុ។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនឹងពិនិត្យពិចារណាលើសំណើសុំជំនួយឥតសំណងលើ គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP) ដោយបានសន្យានឹងពិភាក្សាជាមួយទីស្នាក់ការកណ្តាល ដើម្បីពិនិត្យលទ្ធនៃការស្នើសុំខាងលើ។

គួរឱ្យដឹងដែរថា កន្លងមកនេះ សហភាពអឺរ៉ុបបានជួយគាំទ្រគម្រោងវិស័យធនធានទឹកដែលអនុវត្តនៅតាមខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ជាពិសេសគម្រោង WAT4CAM។ ក្នុងនោះក៏មានការកសាង និងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រ និងការររៀបចំកសាងបណ្តាញកសិករប្រើប្រាស់ទឹក ដើម្បីធានានូវការប្រើប្រាស់ទឹកដោយនិរន្តភាព ដើម្បីបម្រើដល់គោលដៅកសិកម្ម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក