ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

កម្ពុជា-វៀតណាម ឯកភាពបើកការហោះហើរត្រង់ពីហាណូយ ទៅសៀមរាប

វៀតណាម៖ នាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម បានឯកភាព បើកឱ្យមានការហោះហើរត្រង់ពីរដ្ឋធានីហាណូយ ប្រទេសវៀតណាម មកកាន់ខេត្តសៀមរាប។

ការឯកភាពនេះធ្វើឡើងនៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ២០២៣ ក្រោមអធិបតីភាព នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ នារសៀលថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២៣។

ការបើកឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជាការទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាម និងលំហូរធុរជន វិនិយោគិន ក៏ដូចជាការសម្រួលដល់មធ្យោយបាយធ្វើដំណើរ និងការដឹកជញ្ជូនជាដើម។ល។

ឆ្នាំ២០២៣នេះ កម្ពុជា និងវៀតណាម មានទំនាក់ទំនងការទូតផ្លូវការជាមួយគ្នារយៈពេល ៥៦ឆ្នាំមកហើយ។

រយៈពេល ៥៦ឆ្នាំមកនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសភូមិផងទាំងពីរនេះ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។

ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅប្រទេសវៀតណាមដែលជាប្រទេសសមាជិកអាស៊ានដំបូងគេដែលសម្តេចបានទៅបំពេញទស្សនកិច្ច សម្តេចធិបតីនៅតែបន្តរក្សាទំនាក់ទំនងល្អជាមួយប្រទេសវៀតណាម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក