ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ស្នងការនគរបាលរាជធានីភ្នំពេញប្រាប់ចិនថា ជនបរទេសដែលប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរត្រូវតែអនុវត្តទោសតាមផ្លូវច្បាប់របស់តុលាការកម្ពុជា

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញលោក ជួន ណារិន បានប្រាប់ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល នៃស្ថានទូតចិនប្រចាំកម្ពុជាលោក លី ស៊ាងមីង ថា កម្ពុជាមានច្បាប់ត្រូវអនុវត្តមិនរើសអើងពូជសាសន៍នោះទេមិនថាជនបរទេសរឺជនជាតិកម្ពុជានោះឡើយគឺអនុវត្តទោសស្មើភាពគ្នានៅពេលពួកគេប្រព្រឹត្តបទល្មើសណាមួយនោះ។ លោកបញ្ជាក់ថាជនបរទេសដែលប្រព្រឹត្តិល្មើសច្បាប់ធ្ងន់ធ្ងរក្រៅពីទទួលទោសនៅកម្ពុជារួចរាល់ហើយ និងត្រូវបណ្ដេញចេញផងដែរ។

ការលើកឡើងនេះពេលដែលលោកស្នងការបានជួបជាមួយលោក លី ស៊ាងមីង នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងជំនួបនោះលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា កន្លងមកកិច្ចសហប្រតិបត្តិការរវាងនគរបាលចិននិងកម្ពុជាពិសេសរាជធានីភ្នំពេញបានអនុវត្តបានល្អ និងកាន់តែពង្រឹងកាន់តែខ្លាំងក្លាបន្ថែមទៀតដើម្បីរក្សាឱ្យបាននូវមិត្តភាព ចំណងសាមគ្គឺភាព ឱ្យកាន់តែរឹងមាំរវាងកម្ពុជា-ចិន។

ជាមួយគ្នានោះលោកបានបញ្ជាក់ថា ចំពោះការអនុវត្តន៍លើជនបរទេសដែលប្រព្រឹត្តិកំហុសធ្ងន់ធ្ងរនៅកម្ពុជាមិនថាសាសន៍បរទេសណានោះទេត្រូវស្ថិតក្រោមច្បាប់ និងការអនុវត្តទោសនៅកម្ពុជារួចរាល់ទើបស្នើទៅក្រសួងមហាផ្ទៃបណ្ដេញចេញជាចុងក្រោយ។

ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល នៃស្ថានទូតចិនប្រចាំកម្ពុជា លោកលី ស៊ាងមីង បានគាំទ្រចំពោះចំណាត់ការខាងលើ និងបានអរគុណដល់ស្នងការនគរបាលរាជធានីភ្នំពេញដែលបានជួយសម្របសម្រួលកិច្ចការងារជាច្រើនជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជាក្នុងការការពារសុខសុវត្ថិភាពដល់ជនជាតិចិនមកធ្វើការងាររកស៊ីស្របច្បាប់ក៏ដូចជាជួយទប់ស្កាត់និង បង្រ្កាបជនល្មើសដែលបោកប្រាស់តាមទូរគមនាគមន៍និងបទល្មើសអនឡាញខុសច្បាប់។

លោកលី ស៊ាងមីង ក៏បានសំណូមពរឱ្យមានកិច្ចសហការផ្តល់ព័ត៌មានរវាងគ្នាទៅវិញទៅមកឱ្យបាន លឿនឆាប់រហ័ស ដើម្បីជាការឆ្លើយតបដោះស្រាយរាល់សភាពការណ៍បទល្មើសផ្សេងៗទាន់ពេលវេលា និងបានអញ្ជើញឧត្តមសេនីយឯក ជួន ណារិន្ទ ធ្វើទស្សនកិច្ចដើម្បីដកស្រង់បទពិសោធន៍ពីការរៀបចំសណ្ឋាប់ធ្នាប់ក្នុងរដ្ឋធានីប៉េកាំងផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក