ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងការងារ នឹងជំរុញឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាសទទួលយកជនមានពិការភាពធ្វើការឱ្យបាន៣%

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានលើកឡើង ថាក្រសួងនឹងធ្វើការជាមួយដៃគូពាក់ព័ន្ធដើម្បីជំរុញឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាសទទួលយកជនមានពិការភាពឱ្យបាន ៣ភាគរយ ចូលក្នុងប្រតិបត្តិការ។

លោក ហេង សួរ ថ្លែងដូចនេះ ក្នុងពិធីបិទបញ្ចប់គម្រោងស្តីពីទីផ្សាការងារប្រកបដោយបរិយាបន្នគាំទ្រដល់អ្នកស្វែងរកការងារធ្វើដែលមានពិការភាព នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

រដ្ឋមន្ត្រីការងារជំរុញដូចនេះ គឺស្របពេលដែលចំនួនចូលធ្វើការរបស់ជនមានពិការភាពទាំងអស់នៅទូទាំងប្រទេសនៅមានកម្រិតនៅឡើយ ដូចនេះលោកនឹងបន្តធ្វើការជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាសបន្តទៀតដើម្បីបង្កលក្ខណៈ បត់បែនសម្រាប់ជនមានពិការភាពអាចចូលធ្វើការបន្ថែមទៀតទៅតាមជំនាញផ្សេងទៀតដូចជា អ្នកទទួល និងលើកទូរស័ព្ទ និងកិច្ចការងារមិនប្រើប្រាស់កម្លាំងផ្សេងៗទៀតដើម្បីអាចឱ្យបងប្អូនជនពិការទាំងអស់អាចទទួលបានការងារសមរម្យ និងមានជីវភាពកាន់តែប្រសើរ។

ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យជនមានពិការភាពអាចសម្លឹងមើលជំនាញវិជ្ជាជីវៈដែលរាជរដ្ឋាភិបាលបានប្រកាសផ្តល់ជូនចំពោះអ្នកមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដែលស្របតាមលទ្ធភាពក្នុងការពង្រឹងសមត្ថភាពចំណេះជំនាញរបស់ខ្លួន។

រដ្ឋមន្ត្រីការងារ លោក ហេង សួរ បានលើកទឹកចិត្តដល់ជនមានពិការភាពទាំងអស់មិនត្រូវអស់សង្ឃឹម ហើយត្រូវតស៊ូជំនះរាល់ការលំបាកនានាដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសង្គមជាតិដែលមិនមែនជាបន្ទុកសង្គមនោះឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក