ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យាចំនួន០៤នាក់ឈរជើងនៅចំណុចស្តុបអាងអូឡាំពិក ត្រូវបានកោះហៅមកសួរបំភ្លឺ

ភ្នំពេញ៖ មន្រ្តីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន០៤នាក់ ដែលឈរជើងលើមហាវិថីព្រះមុនីរ៉េត កែងមហាវិថីព្រះសីហនុ គោលដៅ (ភ្លើងសញ្ញាចរាចរណ៍អាងទឹកអូរឡាំពិក) ត្រូវបានកោះហៅមកសាកសួរបំភ្លឺ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។

ការកោះហៅនេះធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានផុសលើបណ្តាញសង្គមដែលចោទទៅលើមន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីនគរបាលចរាចរណ៍ ដែលឈរជើងលើមហាវិថីព្រះមុនីរ៉េត កែងមហាវិថីព្រះសីហនុ គោលដៅ (ភ្លើងសញ្ញាចរាចរណ៍អាងទឹកអូរឡាំពិក) បានបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រឹមត្រូវតាមគោលការណ៍ដឹកនាំរបស់ថ្នាក់លើបង្ករងការរិះគន់ និងប៉ះពាល់សតិអារម្មណ៍ប្រជាពលរដ្ឋ។

ក្រោយទទួលបានព័ត៌មាននេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីស្រាវជ្រាវជាបន្ទាន់ និងកោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យាទាំង៤រូបមកបំភ្លឺ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ បន្ទាប់មករងចាំពិនិត្យ និងសុំគោលការណ៍សម្រេចពីឯកឧត្តមស្នងការ ដើម្បីមានចំណាត់ការបន្ត។

គូសបញ្ជាក់ដែរថា កាលពីថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២៣ មន្ត្រីនគរបាលចរាចរណ៍ចំនួន៣នាក់ដែលឈរជើងនៅគោលដៅភ្លើងសញ្ញាចរាចរណ៍ក្តាន់ពីរ ក៏ត្រូវបានកោះហៅមកបំភ្លឺផងដែរ ជុំវិញការឃាត់រថយន្ត១គ្រឿងដែលចោទថាបានល្មើសសញ្ញាចរាចរណ៍បង្កឱ្យមានការប្រកែកគ្នា។

មន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យាខាងលើទាំងអស់នេះ រង់ចាំការពិនិត្យ និងសុំគោលការណ៍សម្រេចពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក