ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង្គការ Wildlife Alliance ហៅសារព័ត៌មាន VOD ថាជា«សារព័ត៌មានក្លែងក្លាយ»

ភ្នំពេញ៖ អង្គការ Wildlife Alliance បានចេញលិខិតបដិសេធការចុះផ្សាយ និងបានចាត់ទុកសារព័ត៌មាន VOD ជាសារព័ត៌មានក្លែងក្លាយ បន្ទាប់ពីបានចុះផ្សាយថាអង្គការនេះកំពុងត្អូញត្អែរពីការបង្កើតការអភិវឌ្ឍថ្មីនៅក្នុងព្រៃការពារភ្នំតាម៉ៅ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ Wildlife Alliance បានសរសេរក្នុងចំណងជើងធំៗថា VOD Fake News ដែលមានន័យថា VOD សារព័ត៌មានក្លែងក្លាយ។

ការលើកឡើងបែបនេះគឺបន្ទាប់ពីសារព័ត៌មានដែលនៅក្រៅប្រទេសមួយនេះបានស្រង់សម្រង់សម្ដីរបស់ប្រធានអង្គការលោក Nick Marx យកទៅផ្សាយក្នុងអត្ថន័យវាយប្រហារទៅលើរដ្ឋាភិបាលទាក់ទងនឹងការអភិរក្សនៅក្នុងតំបន់ភ្នំតាម៉ៅ។

អង្គការនេះបានលើកឡើងថា៖ «អ្នកគ្រប់គ្រងរបស់យើងគឺលោក Nick Marx ត្រូវបាន VOD រៀបចំដោយលាយឡំនឹងសេចក្តីថ្លែងការណ៍របស់លោក ម៉ា ចិត្រា ដែលថារដ្ឋាភិបាលពីមុនរដ្ឋាភិបាលរក្សាតំបន់នេះសម្រាប់ការការពារ ប៉ុន្តែឥឡូវនេះត្រូវបានផ្តល់ឱ្យសម្រាប់ការអភិវឌ្ឍន៍»។

Wildlife Alliance ចាត់ទុកនេះជាឧបាយកលនៃសេចក្តីថ្លែងការណ៍របស់ VOD ដើម្បីយកទៅបាំងមុខសកម្មជនបរិស្ថានគឺលោក ម៉ា ចិត្រា ធ្វើការវាយប្រហារលើរដ្ឋាភិបាល និងចាត់ទុកការចុះផ្សាយថាមិនអាចទទួលយកបាន ហើយធ្វើឱ្យអង្គការ Wildlife Alliance មានកេរ្តិ៍ឈ្មោះអាក្រក់។

Wildlife Alliance៖ «នេះជាព័ត៌មានក្លែងក្លាយ ហើយយើងកំពុងស្នើ VOD ដកវីដេអូនេះចេញ»។

គួរឱ្យដឹងផងដែរថានេះមិនមែនជាលើកទីមួយទេដែលសារព័ត៌មាន VOD បានផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់ដល់ប្រភពរបស់ខ្លួន។ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ សារព័ត៌មាននេះក៏បានចុះផ្សាយអត្ថបទមួយដែលនាំឲ្យរលាយខ្លួនឯងទាក់ទងទៅនឹងការចុះផ្សាយថា អតីតមេបញ្ជាការទ័ពជើងគោកលោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាជំនួសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផ្ដល់ជំនួយទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

កាលនោះសម្ដេចធិបតីបានបដិសេធនិងស្នើឲ្យVOD បង្ហាញភស្ភុតាងផងដែរ ខណៈសម្ដេចតេជោបានទុកពេល២៤ម៉ោងឲ្យសុំទោស តែមិនបានសុំទោសទាន់នោះទេ ទើបរលាយខ្លួនទៅបង្កើតនៅបរទេសរហូតដល់បច្ចុប្បន្ន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក