លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

ខួប៥០ឆ្នាំបន្ទាប់ពីការចាកចេញពីអាងហែលទឹកពហុកីឡដ្ឋានជាតិរបស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់ជាកីឡាករហែលទឹកជម្រើសជាតិយុវជនមួយរូប ចន្លោះឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៣ លើវិញ្ញាសារជំនាញហែលរបៀបកង្កែប ១០០ម៉ែត្រ និង២០០ម៉ែត្រ ដោយទទួលបានការបង្ហាត់បង្រៀនដោយផ្ទាល់ពីព្រឹទ្ធចារ្យ ហែម ថុន ជាគ្រូបង្វឹក។ សហព័ន្ធខ្មែរកីឡាហែលទឹកបានចាប់ផ្ដើមកាលពីឆ្នាំ១៩៦១ និងបានបញ្ចប់ទៅវិញកាលពីឆ្នាំ១៩៧៥ ដោយសារកត្តាសង្រ្គាម។ ដោយបុព្វហេតុដែលធ្លាប់ជាកីឡាករហែលទឹកជម្រើសជាតិយុវជនផង និងចង់លើកស្ទួយវិស័យកីឡាហែលទឹកនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន លោកឧបនាយករដ្ឋមន្ត្រី បានចូលកាន់តំណែងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក តាំងពីឆ្នាំ២០០៤ រហូតដល់បច្ចុប្បន្ននេះ។

ចាប់តាំងពីឆ្នាំ២០០៤ ក្រោមកិច្ចខិតខំប្រឹងប្រែង របស់លោកឧបនាយករដ្ឋមន្ត្រី ជាប្រធានសហព័ន្ធ ស្នាដៃសំខាន់ៗបានរីកដុះដាលឡើងរួមមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអាងហែលទឹកខ្នាតអន្តរជាតិនៅតាមបណ្តារាជធានី-ខេត្តនានា ចំនួន ៤ទីតាំងរួមមាន៖ មណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម អាងហែលទឹកខ្នាតអន្តរជាតិខ្នាតតូចនៅស្រុកកោះធំ ខេត្តកណ្ដាល មណ្ឌលហែលទឹកបាត់ដំបង ខេត្តបាត់ដំបង និងបានកែលម្អលើកកម្រិតអាងហែលទឹកស្តង់ដាអន្តរជាតិនៅពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ។

នៅក្នុងអាណត្តិរបស់លោកឧបនាយករដ្ឋមន្ត្រី ចំនួនកីឡាករកីឡាការិនីបានកើនឡើងគួរឱ្យកត់សម្គាល់ តាមរយៈការខិតខំប្រឹងប្រែងស្វែងរកថវិកាពីសប្បុរសជននានា ក្នុងគោលបំណងបណ្ដុះបណ្ដាលធនធាន គ្រូបង្វឹក កីឡាករ កីឡាការិនី ព្រមទាំងអភិវឌ្ឍវិស័យកីឡាមួយនេះឱ្យកាន់តែរីកចម្រើន ពិសេសជម្រុញឱ្យបង្កើតកីឡាបាល់ទឹក (Water Polo) ដែលជាផ្នែកមួយក្នុងចំណោមកីឡា៣ទៀតគឺ កីឡាហែលទឹក (Swimming) កីឡាហែលទឹកពាក់ជើងទា (Finswimming) និងកីឡាលោតទឹក (Diving) ដែលជាប្រភេទកីឡាក្នុងវិស័យហែលទឹក ដើម្បីហ្វឹកហាត់ត្រៀមចូលរួមការប្រកួតដណ្ដើមមេដាយលើឆាកអន្តរជាតិនានា។

មេដាយថ្នាក់អន្តរជាតិសរុបចំនួន ១៧មេដាយ ដែលកីឡាករកីឡាការិនីកម្ពុជាទទួលបាន ក្រោមការជ្រោមជ្រែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រធានសហព័ន្ធ គិតត្រឹមខែធ្នូ ឆ្នាំ២០២៣នេះមានជាអាទិ៍ មេដាយសំរិទ្ធ១ ទទួលបានពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម មេដាយមាស៣ និងមេដាយសំរិទ្ធ១ ទទួលបានពីការប្រកួត Finswimming World Cup Round Swimming Pool ឆ្នាំ២០២២ នៅប្រទេសថៃ មេដាយមាស២ មេដាយប្រាក់១ និងមេដាយសំរិទ្ធ៤ ទទួលបានពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ មេដាយមាស២ មេដាយប្រាក់១ និងមេដាយសំរិទ្ធ២ ទទួលបានពីការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីលើកទី១៨ ឆ្នាំ២០២៣ នៅក្នុងប្រទេសថៃ។

ជាការពិត ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ទើបបានផ្ដល់លទ្ធភាពដល់ការអភិវឌ្ឍ និងមានភាពរីកចម្រើនលើវិស័យកីឡាហែលទឹក។ អាស្រ័យហេតុនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រធានសហព័ន្ធបានឆ្លៀតយកឱកាសនេះដើម្បីគោរពថ្លែងអំណរគុណសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្វែងរកសន្តិភាពជូនកម្ពុជា ព្រមទាំងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីថែរក្សាឱ្យបានគង់វង្សនូវសុខសន្តិភាពនេះ និងបន្តកសាងមាតុភូមិរបស់យើងឱ្យមានភាពរីកចម្រើបបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រីប្រធានសហព័ន្ធ បានអំពាវនាវជាថ្មីម្ដងទៀតឱ្យបងប្អូនប្រជាពលរដ្ឋ ពិសេសយុវជនដែលមានបំណងចង់ក្លាយជាកីឡាករកីឡាការិនីហែលទឹកតំណាងកម្ពុជា សូមអញ្ជើញចូលរួមចុះឈ្មោះហ្វឹកហាត់លើការហែលទឹក ជាមួយសហព័ន្ធខ្មែរកីឡាហែលទឹក ដើម្បីអាចចាប់យកឱកាសចូលរួមប្រកួត ដណ្ដើមយកមេដាយជូនជាតិមាតុភូមិកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក