ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិក្នុងការរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

ឌូបៃ៖ កម្ពុជាមានកិត្តយសគួរជាទីមោទន នៅលើឆាកអន្តរជាតិពីសន្និសីទកំពូលបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28)។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានទទួលបានការចុះហត្ថលេខាលើឯកសារ របស់ក្រុមប្រឹក្សាស្ការអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទស្តីពីតួនាទី និងភារកិច្ចសម្រាប់សហស្ថាបនិក និងសមាជិក ក្រោមប្រធានបទ ស្តីពីសម្ព័ន្ធភាពជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធស្បៀង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម។

កម្ពុជាក៏ទទួលការអញ្ជើញពីសន្និសីទកំពូលនេះ ឱ្យថ្លែងសុន្ទរកថាគន្លឹះស្តីពីការពន្លឿនការផ្លាស់ប្តូរនៅបណ្តាញអាកាសធាតុ និងអាហារូបត្ថម្ភ (Nutrition-Climate Nexus)។ នៅក្នុងសន្ទរកថាគន្លឹះ កម្ពុជាដែលមានតំណាងដោយ លោក អ៊ាង សុផល្លែត បានអះអាង និងគូសបញ្ចាក់លើការងារអាទិភាពថា ដើម្បីឆ្លើយតបនឹងប្រធានបទនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវការងារអាទិភាពរួចទៅហើយ នៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការបណ្តុះដើមឈើជាង ១លាន ក្នុង១ឆ្នាំ សំដៅបង្កើនគម្របព្រៃឈើឱ្យយបាន ៦០ភាគរយ ត្រឹមឆ្នាំ២០៥០ និងចូលរួមកែប្រែគុណភាពដីសម្រាប់ដំណាំកសិកម្ម ។

ទន្ទឹមនោះ លទ្ធផលគួរជាទីមោទនមួយទៀតនៅថ្ងៃដដែលនេះ កម្ពុជានឹងត្រៀមដាក់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាទៅជាអង្គភាពទទួលស្គាល់ដែលមានលក្ខណៈឯករាជ្យភាព អធិបតេយ្យភាពកម្ពុជា និងភាពជាម្ចាស់ (Accredited Entity) ដោយមានការគាំទ្រ និងសន្យាជួយសម្របសម្រួលពីលោកស្រី Nonhlanhla Zindela អគ្គនាយិការង និងជាប្រធានកម្មវិធីមូលនិធិបរិស្ថានបៃតង Green Climate Fund (GCF) ឱ្យបានក្នុងរយៈពេល២ឆ្នាំខាងមុខនេះ ហើយនឹងឱ្យកាន់តែមានប្រសិទ្ធភាពបំផុត។

គួរឱ្យដឹងដែរថា សន្និសីទកំពូលបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28) នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួមនាឆ្នាំនេះ មានរយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក