ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ឯម ច័ន្ទមករា ជំរុញឱ្យមានការផលិត និងការបោះពុម្ពឯកសារ ឬព័ត៌មានជាទម្រង់ងាយស្រួលអានសម្រាប់ជនមានពិការភាព

ភ្នំពេញ៖ តំណាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានជំរុញឱ្យមានការផលិត និងការបោះពុម្ពឯកសារឬព័ត៌មានជាទម្រង់ងាយស្រួលអានសម្រាប់ជនមានពិការភាព។

លោក ឯម ច័ន្ទមករា ថ្លែងបែបនេះក្នុងពិធីបើកសិក្ខាសាលាផ្ទៀងផ្ទាត់លទ្ធផលស្រាវជ្រាវ «ការវាយតម្លៃតម្រូវការព័ត៌មានសម្រាប់ជនមានពិការភាពនៅកម្ពុជា» នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉ាហ្វល ភ្នំពេញ ដោយលោកក៏ជំរុញឱ្យមានការពង្រីកស្ថានីយផ្សាយនិងតំបន់គ្របដណ្តប់នៃប្រព័ន្ធផ្សព្វផ្សាយ ដែលធ្វើប្រតិបត្តិការដោយជនមានពិការភាព។

រដ្ឋលេខាធិការ លោក ឯម ច័ន្ទមករា បានលើកឡើងថា ការទទួលបានព័ត៌មានគ្រប់គ្រាន់គឺជាការបង្កើតនូវកាលនុវត្តថ្មីៗអាចជួយឱ្យគុណភាពជីវិតជនមានពិការភាពកាន់តែប្រសើរឡើង ខណៈការទទួលបាននូវព័ត៌មានទាក់ទងនឹងសេដ្ឋកិច្ច ការអប់រំ និងបណ្តុះបណ្តាល សេវាសុខភាព សេវាសាធារណៈផ្សេងទៀតរួមទាំងព័ត៌មានសង្គម និងវប្បធម៌ បរិស្ថាន ដែលជាតម្រូវការសំខាន់ ដោយលើកទឹកចិត្តដល់ជនមានពិការភាពគ្រប់រូបខិតខំស្រាវជ្រាវរកព័ត៌មានថ្មីៗ តាមថ្នាលសារព័ត៌មាននានាដោយប្រើប្រាប់កម្មវិធីដែលមានផាសុកវត្ថុដើម្បីទទួលបានព័ត៌មានដោយជនពិការខ្លួនឯង។

ក្នុងឱកាសនោះ លោក ឯម ច័ន្ទមករា បានស្នើដល់អង្គភាពពាក់ព័ន្ធបង្កើនការប្រើប្រាស់ភាសាសញ្ញា អក្សររត់ អក្សរប្រៃយ៍ (អក្សរស្ទាប) អក្សរពុម្ពធំ សំឡេងឲ្យបានទូលំទូលាយដើម្បីផ្តល់ឱកាសទំនាក់ទំនង ការបញ្ចេញមតិយោបល់ និងទទួលបានព័ត៌មានសម្រាប់ជនមានពិការភាពគ្រប់ប្រភេទ។

ជាមួយគ្នានេះ លោក ឯម ច័ន្ទមករា ក៏បានបញ្ជាក់ថា ការបង្កើតកម្មវិធីថ្នាលនានានិងឧបករណ៍ជំនួយទំនាក់ទំនង ការនិយាយ ការអាន ការស្តាប់ និងការមើលឲ្យបានទូលំទូលាយ ដែលជនមានពិការភាពគ្រប់គ្នាអាចប្រើប្រាស់បាន គឺជាចំនុចដ៏សំខាន់សម្រាប់ជនមានពិការភាពទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ។

លោក ឯម ច័ន្ទមករា បានអំពាវនាវដល់អង្គភាពពាក់ព័ន្ធទាំងឡាយព័ត៌មានរួមគ្នាគិតអំពីតម្រូវការរបស់ជនពិការភាពក្នុងការទទួលបាននូវព័ត៌មានដែលមានលក្ខណៈជាក់លាក់ដែលគិតអំពីតម្រូវទៅតាមប្រភេទពិការភាពផ្សេងៗ ដែលអាចទុកចិត្តបាន ជាមួយនឹងការបកប្រែច្បាស់លាស់ សាមញ្ញ និងទាន់ពេលវេលា។

គូសបញ្ជាក់ថា អង្គការយូណេស្កូ សហការជាមួយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) បានធ្វើការស្រាវជ្រាវដើម្បីយល់កាន់តែច្បាស់អំពីតម្រូវការព័ត៌មានរបស់ជនពិការ។ គោលបំណងសំខាន់នៃការសិក្សាស្រាវជ្រាវនេះ ដើម្បីផ្តល់នូវទិដ្ឋភាពទូទៅនៃការអនុវត្តកន្លងមក ដូចជាច្បាប់ និងគោលនាយោបាយទាក់ទងនឹងការទទួលបានព័ត៌មាន ដើម្បីបញ្ជាក់ពីស្ថានភាព និងឆ្លើយតបទៅនឹងតម្រូវការព័ត៌មានរបស់ជនពិការ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក