ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផ្សោតឈ្មោល ១ងាប់បណ្តែតមកលើឆ្នេរអូរឈើទាលដោយសារជាប់មងអ្នកនេសាទ

ព្រះសីហនុ៖ ប្រជាពលរដ្ឋបានប្រទះឃើញសត្វផ្សោតឈ្មោលមួយក្បាលងាប់បណ្តែតមកលើឆ្នេរអូរឈើទាលកាលពីយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។ បើតាមការបញ្ជាក់ឱ្យដឹងពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ផ្សោតមួយក្បាលនោះជាប់ដោយសារជាប់មងប្រជានេសាទ។

មន្ត្រីរដ្ឋបាលជលផលនៃខេត្តព្រះសីហនុ បានបញ្ជាក់ថា ផ្សោតនេះជាប្រភេទផ្សោតឃ្លៀច ឈ្មោល មានព្រុយខ្នង ដែលមានឈ្មោះវិទ្យាសាស្ត្រ (Indo-Pacific humpback dolphin) មានបណ្តោយប្រវែង ២,២៤ម ទទឹងប្រវែង ០,៤៥ម មានទម្ងន់ប្រមាណ ៨០គីឡូក្រាម។

តាមការពិនិត្យពីមន្ត្រីជំនាញ ផ្សោតឈ្មោលមួយក្បាលនោះងាប់ដោយសារតែជាប់មងប្រជានេសាទជាច្រើនថ្ងៃ បើកាលណាវាជាប់មងដោយចៃដន្យណាមួយ វាងាយនឹងឈ្លក់ទឹកស្លាប់នៅពេលវាមិនអាចងើបមកដកដង្ហើមនៅលើផ្ទៃទឹកបាន ខណៈសត្វប្រភេទនេះវាចំាបាច់បំផុតត្រូវការងើបមកលើផ្ទៃទឹក ដើម្បីដកដង្ហើម។

បន្ទាប់ពីពិនិត្យរួចក្រុមការងារបានដឹកយកទៅកប់នៅចំណុចក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ។ គូសបញ្ជាក់ថា ផ្សោតប្រភេទនេះត្រូវបានចុះបញ្ជីក្រហមរបស់អង្គការ IUCN និងស្ថិតនៅក្នុងតារាងឧបសម្ព័ន្ធទី១ អនុសញ្ញា CITES។ វារស់នៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា ដែលគេប្រទះឃើញផ្សោតប្រភេទនេះនៅតាមទីតាំងទឹករាក់នៃឆកកំពង់សោមលាតសន្ធឹងពីទិសខាងត្បូងឈៀងខាងលិច បន្តរហូតដល់កោះរ៉ុង និងកោះរ៉ុងសន្លឹម និងរស់នៅឆកវាលរេញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក