ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សិស្សនិទ្ទេស A នៅក្រុងតាខ្មៅចំនួន ៣២នាក់ នឹងទទួលបានរង្វាន់ម៉ូតូម្នាក់មួយគ្រឿងពីអភិបាលខេត្តកណ្តាល

កណ្តាល៖ អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានប្រកាសនឹងផ្តល់រង្វាន់ម៉ូតូចំនួន៣២គ្រឿងដល់សិស្សដែលប្រឡងបាក់ឌុបឆ្នាំនេះជាប់និទ្ទេស A សម្រាប់ក្រុងតាខ្មៅឆាប់ៗនេះ ខណៈសិស្សនិទ្ទេស A នៅក្រុងស្រុកដទៃទៀតនៃខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ណែនាំឱ្យអាជ្ញាធរត្រូវផ្តល់រង្វាន់ម៉ូតូជូនពួកគេផងដែរដើម្បីជាការលើកទឹកចិត្តដល់ពួកគេដែលបានខិតខំរៀនសូត្រ។

បើតាមអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ សរុបសិស្សនៅខេត្តកណ្តាលដែលទទួលបាននិទ្ទេស A មានចំនួន ១៤៨នាក់ ស្រី ៩១នាក់ ក្នុងចំណោមសិស្សដែលប្រឡងជាប់ទាំងអស់ ៨ ១៦៧នាក់ ស្មើនឹង ៧៦,៤៨%។ ខេត្តកណ្តាលគឺជាខេត្តជាប់ចំណាត់ថ្នាក់លេខ៣ ដែលមានសិស្សជាប់និទ្ទេស A ច្រើនជាងគេ។

អភិបាលខេត្ត បានជំរុញ និងគាំទ្រដល់មន្ទីរអប់រំយុវជន និងកីឡាខេត្ត ត្រូវប្រើប្រាស់ស្តង់ដារសាលាគំរូ តាមអនុសាសន៍របស់ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីពង្រឹងគុណភាពអប់រំ ជាពិសេសជួយជំរុញដល់ការប្រឡងជាប់និទេ្ទស A ក្នុងខេត្តកណ្ដាល កាន់តែទទួលបានចំណាត់ថ្នាក់ល្អទូទាំងប្រទេសនាពេលអនាគត។

ជាមួយគ្នានេះ លោកអភិបាលណែនាំឱ្យមន្ទីរអប់រំខេត្តជួយលើកកម្ពស់ឥរិយាបថសិស្សល្អ សក្តិសមជាកុលបុត្រខ្មែរ ដែលមានអរិយធម៍ខ្ពង់ខ្ពស់ មានគុណធម៍ សីលធម៍ និងសុជីវធម៍ ចេះដឹងគុណូបការៈចំពោះលោកគ្រូ អ្នកគ្រូ ដែលបានបង្ហាត់បង្រៀនឱ្យមានចំណោះដឹង ជំនាញសមត្ថភាព និងទេពកោសល្យដល់ខ្លួនផងដែរ។

គូសបញ្ជាក់ថា លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២៣ នេះបានបង្ហាញថា មានសិស្សប្រឡងជាប់សរុបចំនួន ៩៨ ៤៦០នាក់ ស្មើនឹង ៧២,៨៩ភាគរយ។ ក្នុងនោះមានសិស្សបាននិទ្ទេស A ចំនួន ១ ៦៧៣នាក់ និទ្ទេស B ៦ ៩៦៤នាក់ និទ្ទេស C ១៨ ៣០៨នាក់ និទ្ទេស D ៣៤ ២៤៦នាក់ និងនិទ្ទេស E ៣៧ ២៦៩នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក