វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

សមត្ថកិច្ចឃាត់ខ្លួនបានហើយ ជនសង្ស័យបើករថយន្តបញ្រ្ចាសទិស បុកបុរសជិះម៉ូតូម្នាក់ស្លាប់ នៅរង្វង់មូលកោះពេជ្រ

ភ្នំពេញ៖ មន្ត្រីជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ឃាត់ខ្លួនបានហើយជនសង្ស័យបើករថយន្តម៉ាក TOYOTA PRIUS បុក បុរសជិះម៉ូតូម្នាក់ស្លាប់នៅរង្វង់មូលកោះពេជ្រ។

អនុវត្តតាមបញ្ជាផ្ទាល់របស់ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ ជនសង្ស័យម្នាក់ដែលបានបើករថយន្តម៉ាក TOYOTA PRIUS បុកបុរសម្នាក់ជិះម៉ូតូបណ្តាលឱ្យស្លាប់ នៅចំណុចរង្វង់មូលកោះពេជ្រ វិថីសួនច្បារ ប្រសព្វវិថីកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅស្រាវជ្រាវចាប់ឃាត់ខ្លួនបានហើយនៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

ស្នងការរង លោក សែម រតនា បានឱ្យដឹងថា ករណីរថយន្តម៉ាក TOYOTA PRIUS ពណ៌ស មិនស្គាល់ផ្លាកលេខបង្កគ្រោះថ្នាក់ចរាចណ៍ខាងលើគឺកម្លាំងជំនាញបានខិតខំយកចិត្តទុកដាក់បំផុតធ្វើការស្រាវជ្រាវតាមមុខសញ្ញាជាប្រចាំ តាមរយៈកាមេរ៉ាសុវត្ថិភាពហើយការស្រាវជ្រាវចំណាយពេលជាច្រើនថ្ងៃឈានដល់កំណត់បានមុខសញ្ញាជនសង្ស័័យ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យ។

បើតាមចម្លើយសារភាពជនសង្ស័យគឺមុនពេលកើតហេតុរូបគេបានផឹកស្រាបៀរអស់៨កំប៉ុង នៅផ្ទះបងធម៌ ក្នុងបុរីសម្បត្តិមានហេង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដែលមានគ្នា ៧នាក់ លុះការផឹកស៊ីរហូតដល់ ៤ទៀបភ្លឺថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ក៏ខ្ចីរថយន្តបងធម៌ម៉ាក TOYOTA PRIUS ពណ៌ស ថាមកផ្ទះ ក្នុងនោះមានមិត្តភក្តិម្នាក់សុំមកជាមួយផងដែរ។ ប៉ុន្តែពួកគេមិនបានចូលផ្ទះនោះទេ ក៏បើករថយន្តមកផឹកបន្តនៅម្តុំវិមានឯករាជ្យអស់ស្រាបៀរមួយយួរទៀត។ បន្ទាប់មក មិត្តភក្តិម្នាក់ក៏សុំទៅផ្ទះមុន។លុះដល់វេលាម៉ោង៤និង៥០នាទី ខែ ឆ្នាំដដែល ក៏មានមិត្តភក្តិតេទូរស័ព្ទមកខ្លួនឱ្យជួយថាមានទំនាស់គ្នានៅកោះនរា រូបគេក៏បើករថយន្តយ៉ាងលឿនដើម្បីទៅជួយមិត្តភក្តិ ហើយក៏ដល់កន្លែងកើតហេតុបើកបញ្ច្រាសទិសរង្វង់មូលបានបុកម៉ូតូជនរងគ្រោះតែម្តង នៅពេលនោះរូបគេក៏បើករថយន្តគេចខ្លួនតែម្តង។

ជនសង្ស័យឈ្មោះ លី ថាដារ៉ាវិ ភេទប្រុស មុខរបរនៅផ្ទះ បច្ចុប្បន្នរស់នៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ជនសង្ស័យរូបនេះត្រូវបានបញ្ជូនខ្លួនទៅតុលាការចាត់ការតាមផ្លូវច្បាប់។

គួរឱ្យដឹងដែរថា កាលពីទៀបភ្លឺថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ។ រថយន្ត ធ្វើដំណើរតាមបណ្ដោយវិថីកោះពេជ្រ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងបញ្រ្ចាសទិសចរាចរណ៍ បានបុកម៉ូតូមួយគ្រឿងម៉ាក HONDA CUB ពណ៌ក្រហម គ្មានផ្លាកលេខ ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ក្នុងទិសដៅពីត្បូងទៅជើង អ្នកបើករថយន្ដបើករត់គេចចេញពីកន្លែងកើតហេតុ។ ចំណែកអ្នកបើកម៉ូតូបានបាត់បង់ជីវិត ដែលមានឈ្មោះ ចាន់ ផេងលាង ភេទប្រុស រស់នៅភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក