ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មហាសន្និបាតបក្សប្រជាជនផ្ដោតលើការពង្រឹងគណបក្សឱ្យកាន់តែរឹងមាំ និងស្អាតស្អំ

ភ្នំពេញ៖ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជាបានជំរុញការផ្ដោតការយកចិត្តទុកដាក់លើការកសាង និងពង្រឹងគណបក្សឱ្យកាន់តែរឹងមាំង និងស្អាតស្អំ ទាំងនយោបាយ និងសតិអារម្មណ៍។

ក្នុងសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតវិសមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ មហាសន្និបាតបានបញ្ជាក់ថានឹងធ្វើឱ្យគណបក្សមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ ផ្សារភ្ជាប់ជាមួយប្រជាជន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ សម្រាប់ការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ ជាពិសេសការពង្រឹងគណៈកម្មាធិការនៃគណបក្សរាជធានី ខេត្ត និងក្រសួង ស្ថាប័ន ដើម្បីធានាដល់ការពង្រឹងរាល់អង្គការមូលដ្ឋានរបស់គណបក្ស និងការកសាងជួរមន្ត្រីនៅគ្រប់ថ្នាក់ ប្រកបដោយគុណធម៌ និងសមត្ថភាព។

ជាមួយគ្នានេះមហាសន្និបាត បានណែនាំដល់គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ត្រូវខិតខំអនុវត្តឱ្យបានល្អប្រសើរនូវសេចក្ដីសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលស្ដីពីផែនការរួមឆ្ពោះទៅកាន់ការរបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការដឹកនាំរបស់គណបក្សទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

មហាសន្និបាត ក៏បានអំពាវនាវដល់ជនរួមជាតិបន្តរួមសាមគ្គីគ្នាជាធ្លុងមួយទៅក្រោម ដំបូលរដ្ឋធម្មនុញ្ញ និងម្លប់នៃព្រះមហាក្សត្រ និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល រដ្ឋសភា ដើម្បីថែរក្សាសន្ដិភាព ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងបង្កើតសមិទ្ធផលធំៗថ្មីទៀតក្នុងការអភិវឌ្ឍន៍មាតុភូមិកម្ពុជា៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក