ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឯម ច័ន្ទមករា សូមចូលរួមគោរពអបអរសាទរជូនចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានសន្និបាតគណៈកម្មាធិការកណ្ដាលបោះឆ្នោតគាំទ្រជាអនុប្រធានបក្សប្រជាជន

ភ្នំពេញ៖ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាលោក ឯម ច័ន្ទមករា បានផ្ញើសារចូលរួមគោរពអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៤៤ អាណត្តិទី៤ នៃគណបក្សប្រជាជនកម្ពុជាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជ្រើសតាំងជាអនុប្រធានគណបក្ស។

លោក ឯម ច័ន្ទមករា លើកឡើងថាការ បោះឆ្នោតជ្រើសតាំងសម្ដេចធិបតីជាអនុប្រធានបក្សគឺពិតជាស័ក្តិសម ព្រោះសម្តេចធិបតីបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ស្មោះស្ម័គ្រ ហ៊ានធ្វើពលិកម្មដើម្បីបុព្វហេតុដើម្បីគណបក្ស បម្រើផលប្រយោជន៍ជាតិ និងប្រជាជន។

លោក ឯម ច័ន្ទមករា បន្ថែមថាតាមរយៈទស្សនៈ គោលជំហរ ភាពជាអ្នកដឹកនាំល្អ និងប្រជាប្រិយភាពរបស់សម្ដេចធិបតីពិតជាអាចចូលរួមដឹកនាំគណបក្សប្រជាជនឲ្យកាន់តែខ្លាំងក្លា និងរឹងមាំបន្ថែមទៀតផងដែរ។

គួរឲ្យដឹងថាសម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានសមាជិកនៃអង្គសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៤ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជាបោះឆ្នោតជ្រើសតាំងបន្ថែមជាអនុប្រធាន នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក