សន្និបាតគណៈកម្មាធិការកណ្ដាលបក្សប្រជាជនសម្រេចបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្ដាលថ្មី
ភ្នំពេញ៖ គណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជាបានសម្រេចបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្ដាលថ្មី ជំនួសឲ្យគណៈកម្មាធិការកណ្ដាលចាស់ដែលត្រូវបានរំសាយ។
ការបោះឆ្នោតសម្រេចនេះគឺធ្វើឡើងក្នុងពេលដែលគណបក្សប្រជាជនបើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៤ នៅថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ នៅវិមាន៧មករា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
សមាជិកគណៈកម្មាធិការហិរញ្ញវត្ថុថ្មីនៃគណៈកម្មាធិការកណ្ដាលមានចំនួន៧រូបដែលដឹកនាំដោយលោក លី យ៉ុងផាត់ ជាប្រធាន ខណៈលោកស្រី ជា សិរី លោក គុណ ញឹម លោក គង់ វិបុល លោក សេង ញ៉ក់ លោក សេង ទៀង និងលោក កើត ឆែ ជាសមាជិក។