ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សន្និបាតគណៈកម្មាធិការកណ្ដាលបក្សប្រជាជនបោះឆ្នោតតែងតាំងសមាជិក២៣ជាសមាជិកគណៈអចិន្ត្រៃយ៍

ភ្នំពេញ៖ អង្គសន្និបាតគណកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាបានសម្រេចបោះឆ្នោតតែងតាំងសមាជិកចំនួន ២៣រូបជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ដែលធ្វើឲ្យសមាជិកអចិន្ត្រៃយ៍កើនដល់៥៨នាក់។ 

ការបោះឆ្នោតនេះគឺធ្វើឡើងក្នុងពេលដែលគណបក្សប្រជាជនបើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៤ នៅថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ នៅវិមាន៧មករា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ 

សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលទាំង២៣រូប ដែលត្រូវបានបោះឆ្នោតជ្រើសតាំងបន្ថែមរួមមានលោក វង សូត លោក ស៊ុន ចាន់ថុល លោក ហង់ជួន ណារ៉ុន លោក សាយ សំអាល់ លោក ស សុខា លោក ទៀ សីហា លោក កើត រិទ្ធ លោក សុខ ចិន្តាសោភា លោក វង្សី វិស្សុត លោក ឱម យិនទៀង លោក ជីវ កេង លោក អ៊ុច បូរិទ្ធ លោក អូស្មាន ហាស្សាន់ លោក ហ៊ីង ប៊ុនហៀង លោក ម៉ៅ សុផាន់ លោក ទៀ វិញ លោក សឹង សំណាង លោក ស ថេត លោក លី យ៉ុងផាត់ លោកស្រី ជា សិរី លោក សោម សឿន លោក ហ៊ុន ម៉ានី និងលោក ប៉េង ពោធិ៍នា៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក