ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានជាប់ឆ្នោតជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខណៈសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បន្ថែមថ្មី២៣រូបទៀត ទទួលបានការគាំទ្រពីអង្គបោះឆ្នោតពីសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៤ អាណត្តិទី៥

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានសមាជិកនៃអង្គសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៤ របស់គណបក្សប្រជាជនកម្ពុជាបោះឆ្នោតជ្រើសតាំងបន្ថែមជាអនុប្រធានគណបក្សប្រជាជនកម្ពុជាដែលធ្វើឲ្យគណបក្សមួយនេះមានអនុប្រធានចំនួន ៥រូប។

ការបោះឆ្នោតនេះគឺធ្វើឡើងក្នុងពេលដែលគណបក្សប្រជាជនបើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៤ នៅថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ នៅវិមាន៧មករា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

សំឡេងឆ្នោតគាំទ្រសម្ដេចធិបតីជាអនុប្រធានបក្សមានចំនួន ១ ១៨៧សំឡេង ដែលស្មើនឹង៩៩.៩២% ។

គួរឲ្យដឹងផងដែរថាបច្ចុប្បន្នគណបក្សប្រជាជនកម្ពុជាត្រូវបានដឹកនាំដោយសម្ដេចមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងមានអនុប្រធានចំនួន ៤រូបដែលរួមមាន សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក