ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: បក្សប្រជាជនកម្ពុជាបោះឆ្នោតបន្ថែមសមាជិកគណៈកម្មាធិការកណ្ដាលចំនួនជិត៥០០នាក់

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មាធិការកណ្ដាលបន្ថែមចំនួន ៤៩៦រូប នៅរសៀលថ្ងៃទីសៅរ៍ ទី៩ ខែធ្នូ ឆ្នាំ២០២៣នេះ។

ការបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មាធិការកណ្ដាលបន្ថែមនេះធ្វើឲ្យចំនួនសមាជិកកើនឡើងដល់ ១ ៣១២រូប។

យោងតាមសម្លេងឆ្នោត នៅល្ងាចថ្ងៃទី៩ ខែធ្នូ នេះ សមាជិកសន្និបាតចំនួន ៣ ១២៥រូប បានសម្រេចបោះឆ្នោតគាំទ្រដល់ការដាក់បញ្ជូលសមាជិកគណៈកម្មាធិការកណ្ដាល ៤៩៦រូប ដោយសំឡេងយល់ព្រម ៣ ០០៧សន្លឹក ស្មើនឹង ៩៦,២២% នៃសន្លឹកឆ្នោតសរុប។

បេក្ខជនដែលជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សនេះត្រូវបានវាយតម្លៃថាមានគោលជំហរស្មោះត្រង់ មានស្មារតីតស៊ូការពារ និងហ៊ានធ្វើពលិកម្មដើម្បីបុព្វហេតុរបស់គណបក្ស ផលប្រយោជន៍ជាតិ និងប្រជាជន។

បន្ថែមលើនេះបេក្ខជន មានការយល់ដឹងអំពីទស្សនៈ គោលជំហរ មាគ៌ានយោបាយ អាចរួមយោបល់ក្នុងការកសាងគោលនយោបាយរបស់គណបក្ស និងមានសមត្ថភាពចាត់ចែងអនុវត្តដោយជោគជ័យនូវគោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចចិត្តនានារបស់គណបក្ស ថែមទាំងមានស្មារតីគោរពវិន័យ និងការចាត់តាំងរបស់គណបក្ស ថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង មានឥទ្ធិពលល្អក្នុងគណបក្ស បានទទួលការគាំទ្រពីអង្គការចាត់តាំង និងសមាជិកគណបក្ស និងមានទំនាក់ទំនងល្អ ធ្វើអំពើល្អជាមួយមហាជនប្រជាជន។

គួរឲ្យដឹងផងដែរថា ការបោះឆ្នោតនេះធ្វើឡើងក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់បក្សប្រជាជន រៀបចំចំនួន ២ថ្ងៃ ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ដោយមានសមាជិកគណៈកម្មាធិការកណ្តាលចូលរួមមានចំនួន ៧៣៩នាក់លើបរិមាណនៃរចនាសម្ព័ន្ធរួម ៨៦៥រូប និងមានសមាជិកទូទាំំងប្រទេសចូលរួមប្រមាណជា ៣ ៦០០នាក់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក