ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងការងារ ចេញយុទ្ធនាការគោះទ្វាតាមខ្នងផ្ទះទ្រង់ទ្រាយធំដើម្បីជំរុញឱ្យយុវជនមកពីគ្រួសារក្រីក្រចូលរៀនជំនាញ

ភ្នំពេញ៖ ក្នុងរយៈពេល៣សប្តាហ៍មកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននឹងកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយតាមខ្នងផ្ទះទ្រង់ទ្រាយធំនៅទូទាំងប្រទេសដើម្បីជំរុញឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យបានដឹងពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលប្រមុខរាជរដ្ឋាភិបាលទើបប្រកាសកាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅ។

តាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធដែលរួមមានអគ្គនាយកដ្ឋានទទួលបន្ទុក មន្ទីរការងារតាមបណ្តាខេត្ត និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មន្ត្រីក្រសួងការងារដែលរួមមានថ្នាក់ដឹកនាំផង បានចេញយុទ្ធនាការផ្សព្វផ្សាយនៅគ្រប់ច្រកល្ហកទូទាំងប្រទេសដើម្បីជំរុញការផ្តល់ព័ត៌មាននិងជំរុញការចុះឈ្មោះនៅនឹងកន្លែងតែម្តង។

គួរឱ្យដឹងដែរថា ការដាក់ចេញយុទ្ធសាស្ត្រចុះផ្សព្វផ្សាយនេះគឺធ្វើឡើងក្រោយការណែនាំរបស់រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ដែលបានគូសបញ្ជាក់ថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងផ្តល់ព័ត៌មានឱ្យបានទូលំទូលាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ជាពិសេសនោះដើម្បីជាយន្តការជួយជំរុញឱ្យយុវជនគោលដៅចូលមកចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលនេះឱ្យបានច្រើន តាមរយៈក្រុមការងារចូលទៅគោះទ្វាដល់ផ្ទះរបស់ពួកគេផ្ទាល់ផងដែរ។

បើតាមការសង្កេតផ្ទាល់ ទោះបីថ្ងៃចុងសប្តាហ៍ក៏ដោយ ក្រុមការងារនៅតែបន្តចុះផ្សព្វផ្សាយនិងចុះឈ្មោះចូលរៀនរបស់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានធ្វើយុទ្ធការចុះផ្សព្វផ្សាយ ស្តីពីការចុះឈ្មោះចូលរៀនសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ អ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ នៅតាមមូលដ្ឋាននានា ព្រមទាំងផ្តល់ព័ត៌មាន ទទួលសិស្សចុះឈ្មោះចូលរៀនផងដែរ។

គិតមដល់ពេលនេះ អ្នកចុះឈ្មោះចូលរៀនមានប្រមាណជិត ១ម៉ឺននាក់។ នេះបើតាមការបញ្ជាក់ពីប្រភពដែលស្និទ្ធនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក