ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អ្នកផលិតមាតិកាតាមបណ្ដាញសង្គមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីផលិត និងចែកចាយវីដេអូដែលមានសកម្មភាពចាប់ក្មេង

ភ្នំពេញ៖ អ្នកផលិតមាតិកា តាមបណ្ដាញសង្គមហ្វេសប៊ុកម្នាក់ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួន និងបញ្ជូនទៅតុលាការពាក់ព័ន្ធករណីផលិត និងចែកចាយវីដេអូដែលមានសកម្មភាពចាប់ក្មេង ដោយមិនបញ្ជាក់ថាជាការសម្តែង។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួន ជនសង្ស័យម្នាក់មានឈ្មោះ ណន សក្ដិ ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅនៅ ខេត្ដកំពង់ស្ពឺ ពាក់ព័ន្ធករណីផលិត និងចែកចាយវីដេអូដែលមានសកម្មភាពចាប់ក្មេង ដោយមិនបានបញ្ជាក់ថានេះគឺជាការសម្ដែង ធ្វើឲ្យសាធារណៈជនមានការភ័ន្ដច្រលំយ៉ាងខ្លាំងលើការធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលអាចបង្កចលាចលក្នុងសង្គម។

បច្ចុប្បន្ននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។

ទន្ទឹមនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកដល់សាធារណជនទាំងអស់ត្រូវពិនិត្យ និងវិនិឆ័យឲ្យបានច្បាស់មុនផលិត ឬផ្សព្វផ្សាយព័ត៌មានមិនច្បាស់លាស់ ឬព័ត៌មានក្លែងក្លាយដែលអាចធ្វើឲ្យសាមីខ្លួនបំពានលើច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក