សៀមរាប: ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាបលោក ទៀ សីហា បានបើកដំណើរការឡើងវិញនូវច្រកត្រួតពិនិត្យសុខភាពបឋម និងស្រង់ទិន្ន័យទាំង៣ច្រកដោយនឹងគ្រប់គ្រងសាកសួរព័ត៌មាន និងបញ្ហាសុខភាពបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិចូលមកកាន់ខេត្តសៀមរាប តាមច្រកស្រុកជីក្រែង ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ។
លោក ទៀ សីហា បានបញ្ជាក់ថារាល់ការដឹកទំនិញ និងប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បានជាធម្មតាដោយមិនមានការហាមឃាត់នោះឡើយដោយគ្រាន់តែមានការត្រួតពិនិត្យសុខភាពបឋម ស្កេនQR Code http://srprovince.com/login ដើម្បីចំណេញពេលវេលា និងសុវត្ថិភាព (អាចបំពេញមុនចេញដំណើរបាន) ដោយមិនមានតម្រូវឲ្យធ្វើចត្តាឡីស័ក លើកលែងតែករណីសង្ស័យ។
សូមសំណូមពរដល់បងប្អូនពូមីងប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិត្រូវតែប្រុងប្រយ័ត្នខ្លួនបើយើងរួមគ្នាអនុវត្តវិធានសុខាភិបាលអោយបានគ្រប់ៗគ្នាយើងនឹងការពារបាន និងអាចកាត់បន្ថយនៃការចម្លងក៏កាន់តែមានប្រសិទ្ធភាពកុំឲ្យជំងឺនេះប៉ះដល់ខ្លួនយើង និងក្រុមគ្រួសាររបស់យើង៕