ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរហៅស្ត្រីដែលចាប់ព្រាបលក់នៅមុខព្រះបរមរាជវាំងមកធ្វើកិច្ចសន្យា

ភ្នំពេញ៖ កាលពីថ្ងៃទី០៨ ខែធ្នូនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានកោះហៅស្ត្រីម្នាក់ដែលចាប់ព្រាបលក់នៅមុខព្រះបរមរាជវាំង មកឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ។

ការកោះហៅស្ត្រីដែលមានមុខរបរលក់សត្វធ្វើឡើងក្រោយពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយបានផ្សព្វផ្សាយថាស្ត្រីរូបនោះដំបូងឡើយធ្វើជាបោចគ្រាប់ពោតហៅព្រាប ក្រោយមកក៏បន្លំចាប់ព្រាបទាំងនេះ។

ស្ត្រីរូបនោះបានសារភាពថាខ្លួនពិតជាបានចាប់ព្រាបលក់ឱ្យភ្ញៀវដែលមកលេងកម្សាន្តនៅមុខព្រះបរមរាជវាំង ក្នុងព្រាប ១ក្បាល បានតម្លៃ ១០ ០០០រៀល ដើម្បីឱ្យភ្ញៀវយកលែងបានសិរីសួស្តី។ ក្រោយធ្វើកិច្ចសន្យា សមត្ថកិច្ចបានអនុញ្ញាតគាត់ឱ្យត្រឡប់ទៅផ្ទះវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក