ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីស្នើប្រទេសជប៉ុនពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យប្រទេសជប៉ុនពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែច្រកចេញ-ចូលសំខាន់មួយនៅក្នុងតំបន់។

សំណើនេះត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងនៅក្នុងជំនួបពិភាក្សាជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក UENO Atsushi នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

លោកឯកអគ្គរាជទូតជប៉ុន បានអះអាងថា ប្រទេសជប៉ុនប្រកាន់ជំហរបន្តពង្រឹង និងពង្រីកការគាំទ្របន្ថែមទៀតដល់កម្ពុជាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន រួមមានជាអាទិ៍ វិស័យវិនិយោគ ការតភ្ជាប់ បច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវ សន្តិសុខ និងការពារជាតិជាដើម។ល។

លោកឯកអគ្គរាជទូតជប៉ុន បានស្នើឱ្យមានលំហាត់រួមទ្វេភាគីរវាងកងទ័ពជើងទឹកកម្ពុជា-ជប៉ុន ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឱ្យកាន់តែសកម្មជិតស្និទ្ធ ខណៈជប៉ុនក៏បង្ហាញនូវជំហររបស់ជប៉ុនក្នុងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីបន្តចូលរួមក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងវិបុលភាព ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសាកល។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់ឯកអគ្គរាជទូត និងសហការី នាឱកាសនេះ ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនរវាងកម្ពុជា-ជប៉ុន។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានបង្ហាញនូវការគាំទ្រចំពោះទិសដៅនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យប្រទេសជប៉ុនជំរុញវិនិយោគធុនតូច និងមធ្យមឱ្យបានកាន់តែច្រើនមកកម្ពុជា។

ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានស្នើឱ្យមានការពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការជួយដល់ប្រទេសកម្ពុជាលើការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ជាពិសេសការធ្វើយ៉ាងណាប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែច្រកចេញ-ចូលសំខាន់មួយនៅក្នុងតំបន់។

ចំពោះវិស័យសន្តិសុខ និងការពារជាតិ សម្តេចធិបតី ក៏បានសម្តែងនូវការគាំទ្រចំពោះគោលគំនិតនៃការបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែជិតស្និទ្ធ តាមរយៈការអនុវត្តនូវសកម្មភាពជាក់ស្តែងនានា ជាអាទិ៍៖ យន្តការកិច្ចប្រជុំក្រុមការងារកងទ័ពជើងគោក និងកងទ័ពជើងគោក ដែលសម្តេចធិបតីផ្ទាល់ជាអ្នករៀបចំឱ្យមានយន្តការនេះ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ រួមទាំងដំណើរទស្សនកិច្ចរបស់នាវាកងស្វ័យការពារជើងទឹកជប៉ុននៅកម្ពុជា ក្នុងឆ្នាំ២០២៤ ខាងមុខ រួមទាំងការរៀបចំលំហាត់រួមកងទ័ពជើងទឹក តាមសំណើរបស់ភាគីជប៉ុន និងការបោសសម្អាតមីនជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក