ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងអប់រំ គ្រោងពង្រីកសាលារៀនជំនាន់ថ្មីឱ្យបានគ្រប់២៥រាជធានីខេត្ត

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងពង្រីកគម្រោងសាលារៀនជំនាន់ថ្មីតាមភូមិសាស្ត្រ យ៉ាងហោចណាស់ឱ្យបានមួយសាលារៀននៅទីរូមខេត្តនីមួយៗឱ្យបានគ្រប់ទូទាំង២៥រាជធានីខេត្ត ខណៈបច្ចុប្បន្នមានសាលារៀនជំនាន់ថ្មីសរុបចំនួន១៣កន្លែង នៅរាជធានីភ្នំពេញ កណ្តាល កំពង់ចាម កំពង់ស្ពឺ ស្វាយរៀង និងខេត្តព្រៃវែង ដែលមានសិស្សសរុបជិត១ម៉ឺននាក់។

«សាលារៀនជំនាន់ថ្មី» បានបង្កើតឡើងសាកល្បងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ នៅឆ្នាំ២០១៦ សហការ ជាមួយអង្គការសកម្មភាពសម្រាប់បឋមសិក្សានៅកម្ពុជា (KAPE) ក្នុងគោលដៅបង្កើតនូវម៉ូដែលនៃការអភិវឌ្ឍការអប់រំឱ្យដល់កម្រិតស្តង់ដាអតិបរមា។

សាលារៀនជំនាន់ថ្មី ផ្តោតលើការបណ្តុះបណ្តាលខាងផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ(STEM) ដែលប្រើប្រាស់ច្ចេកវិទ្យាក្នុងការរៀន និងបង្រៀន និងសម្រាប់ត្រៀមសិស្សដើម្បីរៀនខាងផ្នែកវិស្វករ គ្រឿងយន្ត អេឡិចត្រូនិច សំណង់ ឧស្សាហកម្មចំណីអាហារ វេជ្ជសាស្ត្រ បច្ចេកវិទ្យាព័ត៌មាន ការសរសេរកម្មវិធីកុំព្យូទ័រ វិទ្យាសាស្ត្រទិន្នន័យ អ្នករចនា សោតទស្សន៍ សម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។

សាលារៀនជំនាន់ថ្មីមានកម្មវិធីសិក្សាពេញមួយថ្ងៃ ដែលមានគ្រូបង្រៀនមានគុណភាព និងវិធីសាស្ត្របង្រៀនថ្មី ហើយការរៀនគូរពីគ្រូបង្រៀនក៏មិនមានការបង់ថ្លៃ។ ប៉ុន្តែសិស្សត្រូវឆ្លងកាត់ការធ្វើតេស្តមុនចូលរៀន។

ចាប់តាំងពីការអនុវត្តគម្រោងសាលារៀនជំនាន់ថ្មី សិស្សសាលារៀនជំនាន់ថ្មីបានចូលរួមក្នុងការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ លើកទី១ នៅឆ្នាំ ២០១៨ ក្នុងនោះសិស្ស សាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិមានអត្រាជាប់ ៨៩ភាគរយ ក្នុងនោះ៩ភាគរយ បានទទួលនិទ្ទេស A។ សម្រាប់ឆ្នាំ២០២៣ មានសិស្សជាប់១៥៦ នាក់ និងមានសិស្សជាប់និទ្ទេសA ចំនួន៣៣នាក់។

ជាមួយគ្នានេះ សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិបានចូលរួមក្នុងការប្រកួតជាអន្តរជាតិ និងបានទទួលមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធិ សរុបចំនួន ៩១៣ ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១។

គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានវិនិយោគលើកម្មវិធីនេះចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៣ សរុបថវិកា ១២.៤ លានដុល្លារ រួមផ្សំជាមួយថវិការបស់មូលនិធិសប្បុរសជន និងការចូលរួមថវិកាបដិភាគពីមាតាបិតា អ្នកអាណា- ព្យាបាលសិស្សផងដែរ ។ ចំពោះសិស្សមកពីគ្រួសារក្រីក្រ និងមានប័ណ្ណក្រីក្រ ត្រូវបានចូលរៀនដោយមិនតម្រូវ ឱ្យបង់វិភាគទាននោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក