ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីឧបត្ថម្ភសាងសង់សាលាបឋមសិក្សា១ខ្នង និងវិទ្យាល័យ ១ខ្នងបន្ថែមទៀតនៅតំបន់រុនតាឯក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសផ្តល់ការឧបត្ថម្ភសម្រាប់សាងសង់អគារសិក្សាចំនួន ១ខ្នង ២ជាន់ ដល់សាលាបឋមសិក្សាហ៊ុនសែនរុនតាឯក និងវិទ្យាល័យហ៊ុនសែនរុនតាឯកបន្ថែមទៀត។

នៅតំបន់រុនតាឯកបច្ចុប្បន្នមានសាលាបឋមសិក្សាចំនួន១ ដែលមានអាគារសិក្សា ១ខ្នង ២ជាន់មាន ១២បន្ទប់ មានសិស្សចំនួន ១ ៦០០នាក់ដែលមិនអាចគ្រប់គ្រាន់សម្រាប់ឱ្យសិស្សសិក្សា ខណៈខាងសាលាបឋមខ្ចីបន្ទប់សិក្សារបស់វិទ្យាល័យចំនួន ៦បន្ទប់។ ដោយឡែកខាងវិទ្យាល័យមានអគារសិក្សា ២ខ្នង ២ជាន់ ២៤បន្ទប់ មានសិស្ស ៦៣៥នាក់។

ដើម្បីបំពេញតម្រូវការសិក្សារបស់សិស្សានុសិស្សនៅតំបន់រុនតាឯក សម្តេចធិបតី សម្រេចសាងសង់អគារសិក្សា ១ខ្នង ២ជាន់មាន ១២បន្ទប់បន្ថែមទៀតជូនដល់សាលាបឋមសិក្សា និងវិទ្យាល័យ ហើយគ្រោងពង្រីកដីបន្ថែមជូនដល់វិទ្យាល័យផងដែរ។ សម្តេចធិបតី ជឿជាក់ថា តំបន់រុនតាឯកនឹងបន្តមានប្រជាពលរដ្ឋមករស់នៅបន្ថែមទៀត ខណៈតំបន់នេះនឹងមានការអភិវឌ្ឍរីកចម្រើនក្លាយជាទីក្រុងមួយដ៏ប្រណិតផងដែរ។

ជាមួយគ្នានេះសម្តេចធិបតី ក៏នឹងផ្ដល់កុំព្យូទ័រចំនួន ៥គ្រឿង ម៉ាស៊ីនព្រីនចំនួន ៥គ្រឿង និងម៉ាស៊ីនថតចម្លងចំនួន ៥គ្រឿង ជូនដល់សាលាបឋមសិក្សា និងវិទ្យាល័យ និងមណ្ឌលសុខភាពនៅតំបន់អភិវឌ្ឍន៍រុនតាឯក។ បន្ថែមពីនេះ សម្តេចធិបតីក៏បានប្រកាសផ្តល់ក្របខណ្ឌដល់មន្ត្រីអប់រំនៅតំបន់រុនតាឯក។

សម្តេចបានលើកឡើងបែបនេះក្នុងអំឡុងចុះជួបសំណេះសំណាលជាមួយ «ប្រជាពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក