សៀមរាប៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យដាក់រថយន្តក្រុងចំនួន ១០គ្រឿងដើម្បីផ្ដល់សេវាសាធារណៈដឹកជញ្ជូនពលរដ្ឋពីតំបន់រុនតាឯកទៅកាន់ក្រុងសៀមរាបដោយ០តគិតថ្លៃ។
សម្ដេចធិបតីថ្លែងក្នុងពេលចុះជួបពលរដ្ឋដែលបានផ្លាស់ទីលំនៅពីតំបន់អភិរក្សអង្គរមកកាន់តំបន់រុនតាឯកនេះ នៅព្រឹកថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣ ដោយសង្ឃឹមថានេះអាចជួយសម្រួលដល់ការលំបាករបស់ពលរដ្ឋបាន។
ពីតំបន់រុនតាឯក ក្នុងស្រុកបន្ទាយស្រី ទៅកាន់ទីក្រុងសៀមរាបមានចំងាយប្រមាណ ៣០គីឡូម៉ែត្រ៕