ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីនឹងរៀបចំមន្ទីរពេទ្យនៅតំបន់រុនតាឯកជាមន្ទីរពេទ្យកម្រិត១

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថានឹងរៀបចំមន្ទីរពេទ្យនៅតំបន់រុនតាឯកជាមន្ទីរពេទ្យកម្រិត១ សម្រាប់ព្យាបាលពលរដ្ឋដែលរស់នៅទីនេះ ខណៈពលរដ្ឋនឹងកើនឡើងដល់ ៦ពាន់នាក់។

ការសម្រេចនេះធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។

សម្តេចធិបតីថ្លែងដូច្នះថា៖ «យើងនឹងអាចដំឡើងពេទ្យទៅជាកម្រិត១ យើងអាចនឹងរៀបចំ និងស្នើសុំពេទ្យមកបន្ថែមទៀត រៀបចំជូនដល់ប្រជាពលរដ្ឋនៅទីនេះ»

បើតាមសម្តេចធិបតី មន្ទីរពេទ្យនៅទីនេះនឹងមានគ្រូពេទ្យជាង ៤០នាក់បន្ថែមទៀត ខណៈបច្ចុប្បន្នមន្ទីរពេទ្យមួយនេះមានគ្រូពេទ្យចំនួន ១២នាក់ ហើយសម្តេចធិបតីបានប្រកាសផ្តល់ក្របខណ្ឌដល់គ្រូពេទ្យដែលស្ម័គ្រចិត្តមកព្យាបាលនៅទីនេះចំនួន ៨នាក់។

សម្តេចធិបតី អំពាវនាវដូច្នេះថា៖ «បើក្របខណ្ឌហើយ សូមកុំផ្លាស់ចេញណា សូមជួយ (ពលរដ្ឋ) នៅរុនតាឯកឱ្យបានយូរ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក