ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីប្ដេជ្ញាកសាងតំបន់រុនតាឯកឲ្យរីកចម្រើនបន្តទៀត

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលរដ្ឋថ្មីថា នៅតែបន្តនៅសមិទ្ធផលរបស់រដ្ឋាភិបាលអាណត្តិចាស់ក្នុងការអភិវឌ្ឍន៍កសាងតំបន់រុនតាឯកឲ្យកាន់តែរីកចម្រើនបន្តទៀត។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងប្រជាពលរដ្ឋដែលទទួលសំណងពីការផ្លាស់ប្ដូរមកកាន់ទីតាំងថ្មីក្នុងឃុំរុនតាឯក ព្រឹកថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣ នេះសម្ដេចធិបតីបានបញ្ជាក់ថា រយៈពេលមិនដល់ ៥០០ថ្ងៃផង តំបន់នេះមានការរីកចម្រើនជាតិខ្លាំងដល់មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវខ្វាត់ខ្វែង ប្រព័ន្ធទឹកភ្លើង សាលារៀន មន្ទីរពេទ្យ ដែលបានជួយគាំទ្រទៅដល់ការរស់នៅរបស់ប្រជាជននៅក្នុងលោកនេះ។

សម្ដេចថា៖ «ពី១ឆ្នាំ ទៅ២ឆ្នាំទៅ ៣ឆ្នាំទៀត។ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នេះនឹងត្រូវអភិវឌ្ឍន៍ទៅជាទីក្រុងមួយដ៏សំខាន់»។

ជាមួយគ្នានេះសម្ដេចធិបតី បានអរគុណនិងបានពន្យល់អំពីសារៈសំខាន់នៃការផ្លាស់ប្ដូរទីលំនៅរបស់ប្រជាពលរដ្ឋពីតំបន់អង្គរមកតំបន់នេះ ដោយថាដើម្បីអភិរក្សទៅដល់បេតិកភណ្ឌកម្ពុជាតាមការណែនាំរបស់អង្គការ UNESCO។ សម្ដេចបញ្ជាក់ថាទាំងបេតិកភណ្ឌនិងប្រជាជនគឺសំខាន់ដូចគ្នាសម្រាប់រដ្ឋាភិបាល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក