ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចរដ្ឋសភាធិបតី ធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញ ក្រោយបំពេញទស្សនកិច្ចទៅឡាវប្រកបដោយជោគជ័យ

ភ្នំពេញ៖ ប្រធានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានដឹកនាំគណៈប្រតិភូ មាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញនារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីទស្សនកិច្ចទៅកាន់ប្រទេសឡាវ និងបានចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា ឡាវ និងវៀតណាម (CLV) លើកទី១ ដែលរដ្ឋសភាឡាវធ្វើជាម្ចាស់ផ្ទះ ក្នុងទីក្រុងវៀងចន្ទន៍ ក្នុងរយៈពេល ៥ថ្ងៃកន្លងទៅនេះប្រកបដោយផ្លែផ្លា។

សម្តេចរដ្ឋសភាធិបតី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ និងបន្តដំណើរទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំកំពូលសភា CLV លើកទី១ នៅប្រទេសឡាវ ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចជាផ្លូវការ និងការចូលរួមកិច្ចប្រជុំកំពូល CLV ក្នុងគោលបំណងបន្តថែរក្សា ពួនជ្រំឱ្យរឹងមាំ និង គ្រប់ជ្រុងជ្រោយបន្ថែមទៀត នូវទំនាក់ទំនងជិតស្និទ្ធប្រទេសកម្ពុជា និងប្រទេសវៀតណាម និងរវាងប្រទេសកម្ពុជា និងប្រទេសឡាវ ក៏ដូចជាប្រទេសទំាងបី ក្នុងក្របខ័ណ្ឌ CLV ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិក្នុងការតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។

ដំណើរទស្សនកិច្ចនៅប្រទេសជិតខាងភូមិផងរបងជាប់កម្ពុជា នាពេលនេះ ជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូង របស់សម្តេចប្រធានរដ្ឋសភា ចាប់តំាងពីរដ្ឋសភានីតិកាលទី៧ បានប្រសូត្រឡើង។

នៅគ្រប់ជំនួបពិភាក្សាការងាររវាងសម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា ជាមួយលោក វឿង ឌិញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភាវៀតណាម ក៏ដូចជាជំនួបរវាងសម្តេចប្រធានរដ្ឋសភា ជាមួយលោក សាយសំផន ភុមវិហាន (Xaysomphone Phomvihane ) ប្រធានរដ្ឋសភាឡាវ ថ្នាក់ដឹកនាំរដ្ឋសភាទំាងបីប្រទេស បានលើកឡើងពីសារៈសំខាន់នៃចំណងមិត្តភាពរវាងប្រទេសជិតខាងថា បានឈរលើសាមគ្គីភាព ការជឿទុកចិត្ត ការគោរព និងការយោគយល់គ្នា ទៅវិញទៅមក បាននាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រទេសនិងប្រជាជននៃប្រទេសនីមួយៗ។

ចំណងមិត្តភាពប្រទេសជិតខាងមិនត្រឹមចូលរួមចំណែកដល់វិបុលភាព សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា នៅឡាវ និងនៅប្រទេសវៀតណាម ប៉ុណ្ណោះទេ ថែមទំាងនាំមកនូវវិបុលភាព ស្ថិរភាពនិងការអភិវឌ្ឍសម្រាប់តំបន់និងសកលលោកទៀតផង។ ក្នុងខណៈដែលពេលបច្ចុប្បន្ននេះ សកលលោកកំពុងស្ថិតក្នុងការប្រឈម ស្មុគស្មាញពីការប្រទាញប្រទង់ភូមិសាស្រ្តនយោបាយ ការប្រឈមនឹងការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ និងជំងឺរាតត្បាតនានាជាដើមនោះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក