ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Georege Yeo មើលឃើញថាភ្នំពេញពោរពេញទៅដោយអាគារខ្ពស់ៗ ហើយប្រជាជនរស់នៅដោយសុខសន្តិភាព

ភ្នំពេញ៖ ដំណើរទស្សនកិច្ចមកកម្ពុជាជាលើកទី២របស់ អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Georege Yeo ហើយបានមកជួបពិភាក្សាការងារជាមួយ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន ៧មករា លោកមើលឃើញថា នៅភ្នំពេញពិតជារៀបចំបានស្អាត មានអាគារថ្មីៗ ខ្ពស់ៗ ហើយប្រជាជនរស់នៅប្រកបដោយស្មារតីរីករាយក្រោមការអភិវឌ្ឍន៍ប្រកបដោយសុខសន្តិភាព។

លោក Georege Yeo មានប្រសាសន៍ដោយសេចក្ដីរីករាយ ដែលបានជួបសម្ដេចតេជោម្ដងទៀត ដោយសម្ដេច បានផ្ដល់ឱកាស ផ្ដល់ពេលវេលាឱ្យឯកឧត្តម បានជួបសំណេះសំណាលដោយផ្ទាល់នៅពេលនេះ។

លោកមានប្រសាសន៍បន្តថា លោកបានចូលនិវត្តន៍ពីការងារហើយ ហើយបានមកកម្ពុជាម្ដងទៀតនេះ បន្ទាប់ពីបានធ្លាប់មកកាន់ព្រះរាជាណាចក្រកម្ពុជាម្ដង កាលពីឆ្នាំ១៩៩៩ ដែលកាលនោះលោក ចម ប្រសិទ្ធ ជាអ្នកជូនដំណើរលោកទៅលេងខេត្តសៀមរាប។

ការមកទស្សនកិច្ចនៅកម្ពុជាលើកនេះ លោកក៏បានទៅកម្សាន្តនៅខេត្តសៀមរាបផងដែរ ដោយបានឃើញព្រះអាទិត្យរៀបលិច មានពណ៌មាស ស្រស់ស្អាតណាស់លើប្រាសាទអង្គរវត្ត។ លោកសម្លឹងឃើញថា រាជធានីភ្នំពេញ ក៏រៀបចំបានល្អ មានប្រជាជនធ្វើចរាចរច្រើន មានអាគារថ្មីៗ ខ្ពស់ៗ ហើយប្រជាជនរស់នៅប្រកបដោយស្មារតីរីករាយ ក្រោមការអភិវឌ្ឍន៍ប្រកបដោយសុខសន្តិភាព។

ទាក់ទងនឹងបញ្ហាសេដ្ឋកិច្ច សម្ដេចតេជោមានប្រសាសន៍ជម្រាបជូនលោក Georege Yeo ថា មានបញ្ហាពីរដែលកម្ពុជាកំពុងបន្តយកចិត្តទុកដាក់ ទី១ គឺបញ្ហាសន្តិសុខស្បៀង និងទី២ គឺបញ្ហាសន្តិសុខថាមពល។

សម្តេចធិបតីថ្លែងដូច្នេះថា៖«ពាក់ព័ន្ធបញ្ហាសន្តិសុខស្បៀង គឺយើងបានប្រែក្លាយជាប្រទេសផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ខ្លួនឯង សម្រាប់បរិភោគ និងទៅជាប្រទេសដែលនៅសល់ស្បៀងសម្រាប់ការនាំចេញមួយចំនួន។ ពាក់ព័ន្ធនឹងសន្តិសុខថាមពល ទោះបីជាយើងមិនមែនជាប្រទេសផលិតប្រេង ប៉ុន្តែយើងនៅគ្រប់ គ្រងបាន ដោយគិតមកដល់ពេលនេះ យើងបានប្រើប្រាស់ថាមពលកកើតឡើងវិញប្រមាណ ៦២% ហើយយើងបានឈប់ផលិតថាមពលពីធ្យូងថ្ម»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក