ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក អ៊ុំ រាត្រី ៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនជនមានពិការភាព ដោយមិនបោះបង់និងមិនមានការរេីសអេីង

បន្ទាយមានជ័យ៖ ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី២៥ ទិវាជនមានពិការភាពកម្ពុជា និងខួបលើកទី៤១ ទិវាជនមានពិការភាពអន្តរជាតិ លោក អ៊ុំ រាត្រី បានលេីកឡេីងថា បងប្អូនជនមានពិការភាពទទួលបានការយកចិត្តទុកយ៉ាងខ្លាំងពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ទៅលេីសុខទុកបងប្អូនជនមានពិការភាព តាមរយៈលេីកកម្ពស់ជីវភាពរស់នៅ ដោយមិនបោះបង់ និងមិនមានការរេីសអេីសចំពោះងប្អូនពិការភាពណាម្នាក់ឡេីយ។

ពិធីអបអរសាទរខួបលើកទី២៥ ទិវាជនមានពិការភាពកម្ពុជា និងខួបលើកទី៤១ ទិវាជនមានពិការភាពអន្តរជាតិ ធ្វេីឡេីងក្រោមប្រធានបទ "ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌ “ នៅបរិវេណផ្សារចំការតាមដោក ស្រុកមង្គលបូរី នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣

លោក អ៊ុំ រាត្រី បន្តថា ក្រោមការដឹកនាំប្រកបដោយ ថាមវន្តនិងឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ក្នុងគោលដៅជំរុញកំណើនការងារប្រសិទ្ធភាព សមធម៌ និងចីរភាពសេដ្ឋកិច្ច ដែលជាកាតាលីករជំរុញឱ្យសម្រេចបានទស្សនៈវិស័យរយៈពេលវែងសម្រាប់ប្រទេសកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០។

លោក ឃុន វុទ្ធី ប្រធានមន្ទីសង្គមកិច្ចខេត្ត បានឱ្យដឹងថា បងប្អូនជនមានពិការភាពនៅទូទាំងខេត្តបន្ទាយមានជ័យ ដែលបានចុះបញ្ជីមានចំនួន ១៩ ៣៨៦នាក់/ស្រីចំនួន ៩ ៤១៩នាក់។ ទទួលបានប័ណ្ណមានចំនួន ១៣ ២១៤នាក់/ស្រី ៦ ២១៣នាក់។ លិកបានឱ្យដឹងបន្តថា ចំពោះបងប្អូនជនមានពិការភាពនៅទូទាំងស្រុកមង្គលបូរី ចំនួន ៣២០នាក់ ទទួលបានថវិកាពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះបងប្អូនជនមានពិការភាពប្រភេទ១ ចំនួន ២០០នាក់ ក្នុងម្នាក់ទទួលបានថវិកា ២៤ម៉ឺនរៀល និងសារុង១ និងប្រភេទ២ ចំនួន ១២០នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ១២ម៉ឺនរៀល និងសារុងមួយផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក