ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក អ៊ាង សុផល្លែត៖ រួមគ្នាគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ សម្រេចឱ្យបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មសុក្រឹតកម្មបរិស្ថានកិច្ច

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ សម្រេចឱ្យបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មសុក្រឹតកម្មបរិស្ថានកិច្ច។

លោក អ៊ាង សុផល្លែត លើកឡើងដូចនេះ ក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការត្រួតពិនិត្យការងារឆ្នាំ២០២៣ និងការរៀបចំផែនការសកម្មភាព ជាយុទ្ធសាស្រ្តសម្រាប់គ្រប់គ្រង តំបន់ការពារធម្មជាតិ ឆ្នាំ២០២៤-២០២៨» នៅព្រឹកថ្ងៃពុធទី០៦ ខែធ្នូ ឆ្នាំ២០២៣។

រដ្ឋមន្រ្តីបរិស្ថាន បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សទាំងអស់ ឱ្យបន្តខិតខំអនុវត្តឱ្យ បានកាន់តែល្អប្រសើរបន្ថែមទៀត នូវរាល់តួនាទីភារកិច្ចរបស់ខ្លួន និងចូលរួមដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយភាពម្ចាស់ការ មនសិកាវិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពច្នៃប្រឌិត ដោយបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ជាមួយដៃគូពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងប្រជាសហគន៍នៅមូលដ្ឋានទាំងអស់ ដើម្បីរួមគ្នាសម្រេចឱ្យបានជោគជ័យ ថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មសុក្រឹតកម្មបរិស្ថានកិច្ច ដោយមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨។

លោក អ៊ាង សុផល្លែត បានលើកឡើងផងដែរថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាផែនទីបង្ហាញផ្លូវ ក្នុងការដឹកនាំតម្រង់ទិស សម្រាប់ការអនុវត្តសកម្មភាពវិស័យបរិស្ថាន ពិសេសការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ឱ្យសម្រេចបានជោគជ័យដ៏ឧត្តុង្គឧត្តម ជូនរាជរដ្ឋាភិបាលកម្ពុជា និងសង្គមជាតិយើង។

ក្នុងឱកាសនោះដែរ រដ្ឋមន្រ្តីបានជំរុញឲ្យ អគ្គនាយដ្ឋានតំបន់ការពារធម្មជាតិពង្រឹងប្រសិទ្ធភាព និងទំនើបកម្មការងាររបស់អង្គភាពចំណុះ និងជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដោយអនុលោមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨ ព្រមទាំងលើកកម្ពស់ការសិក្សាស្រាវជ្រាវ ការអភិរក្សជីវៈចម្រុះ បេតិកភណ្ឌធម្មជាតិ និងវប្បធ៌ម នៅតាមតំបន់ការពារធម្មជាតិ។

គួរឱ្យដឹងដែរថា តំបន់ការពារធម្មជាតិ បានកើនឡើងពីចំនួន២៣តំបន់ ដែលមានផ្ទៃដីសរុបប្រមាណ ៣,៣លានហិកតា ស្មើនឹង ១៨% នៃផ្ទៃដីប្រទេស នាឆ្នាំ១៩៩៣ ដល់ចំនួន ៧៣តំបន់ ដែលមានផ្ទៃដីសរុបជាង ៧លានហិកតា ស្មើនឹង ៤០% នៃផ្ទៃប្រទេស នាពេលបច្ចុប្បន្ន និងបានបែងចែកជាប្រភេទ តំបន់ការពារធម្មជាតិ មានជាអាទិ៍៖ តំបន់ឧទ្យានជាតិ តំបន់ឧទ្យានជាតិសមុទ្រ តំបន់ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ស្នូលនៃឋបនីយជីវៈមណ្ឌលបឹងទន្លេសាប និងតំបន់បេតិកភណ្ឌធម្មជាតិ ស្ថិតក្នុងដែនយុត្ថាធិការរបស់ក្រសួងបរិស្ថាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក