ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រហិតចម្រុះជាង ៦ពាន់គីឡូក្រាម នាំចូលគ្មានការអនុញ្ញាតត្រូវបានកម្លាំងជំនាញបង្រ្កាបបាន

បន្ទាយមានជ័យ៖ ក្រុមការងារជំនាញពាក់ព័ន្ធឃាត់បានរថយន្ត ១គ្រឿង ដឹកផលិតផលប្រហិតចម្រុះជាង ៦ពាន់គីឡូក្រាម នាំចូលពីប្រទេសថៃឡង់ដ៌ តាមច្រករបៀង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។

ក្រុមការងារអន្តរាគមបង្រ្កាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យសហការជាមួយបញ្ជាការដ្ឋានអាវុធហត្ថស្រុកថ្មពួក បានឃាត់ចាប់រថយន្តចំនួន ១គ្រឿង ម៉ាក SSANGYONG ពណ៌ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ ១៥កៅអី ពាក់ស្លាកលេខបាត់ដំបង ២A-៧៨៥៣ ដឹកផលិតផលមានដើមកំណើតពីសត្វ (ប្រហិតចម្រុះ) សរុបចំនួន ៦ ៦៤០គីឡូក្រាម ដោយផលិតផលប្រហិតចម្រុះខាងលើនោះ នាំចូលពីប្រទេសថៃឡង់ដ៌ តាមច្រករបៀង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅលក់ចែកចាយបន្តនៅខេត្តបន្ទាយមានជ័យ។

ក្រុមការងារបានឃាត់ចាប់នៅលើផ្លូវជាតិត្រង់ចំណុចក្បាលស្ពានទី១ ភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចនេះក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថតាំងដែលមានប្រហិតចម្រុះសរុបចំនួន ៦ ៦៤០គីឡូក្រាម និងរថយន្តចំនួន ១គ្រឿង ទៅរក្សាទុកនៅចត្តាឡីស័ករបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។

គួរឱ្យដឹងដែរថា កាលពីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ចុះបង្រ្កាបបានសាច់បង្កកសរុបជិត ៤០ម៉ឺនគីឡូក្រាម ច្រកក្នុងកេះជាង២ម៉ឺនកេះ ស្ថិតនៅក្នុងឃ្លាំងស្តុកមួយកន្លែងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក