ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋសភាកម្ពុជា និងឡាវ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងប្រសិទ្ធភាព

ឡាវ៖ តបតាមការអញ្ជើញរបស់ ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅប្រទេសឡាវ ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។

នាដំណើរទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិបតី បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក សាយ សំផន កុមវិហាន (XAYSOMPHONE Phomvihane) ប្រធានរដ្ឋសភាឡាវ និងបានជួបសម្តែងការគួរសម ជាមួយ លោក ថងលុន ស៊ីសុលីត (THONGLOUN Sisoulith) ប្រធានរដ្ឋ ព្រមទាំង លោក សនសៃ ស៊ីផាន់ដន (SONEXAY Siphandone) នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ និងបានទទួលជួបសវនាការជាមួយសមាគមមិត្តភាពឡាវ-កម្ពុជាផងដែរ។

នៅគ្រប់ជំនួបពិភាក្សាជាមួយភាគីឡាវ សម្តេចរដ្ឋសភាធិបតី និងថ្នាក់ដឹកនាំប្រទេសឡាវ បានលើកឡើងពីទំនាក់ទំនងជាប្រពៃណីនិងជាប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ ដែលមានតាំងពីរយូរលង់ណាស់មកហើយ និងដែលត្រូវបានបន្តលើកកម្ពស់ជាលំដាប់ ដោយថ្នាក់ដឹកនាំប្រទេសទាំងពីរនៅគ្រប់ជំនាន់។

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ឱ្យដឹងថា ទំនាក់ទំនងជាប្រពៃណីបានឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គង់វង្សយូរអង្វែង ឈរលើស្មារតីសាមគ្គីភាព ស្មោះត្រង់ ជឿជាក់ និងយោគយល់គ្នាទៅវិញទៅមក នាំមកនូវផលប្រយោជន៍កាន់តែច្រើនឡើង ទាំងផ្នែកនយោបាយ សន្តិសុខសេដ្ឋកិច្ច សង្គម វប្បធម៌ ជូនដល់ប្រជាជននិងប្រទេសទាំងពីរ ជាពិសេសការលើកស្ទួយទំនាក់ទំនងប្រជាជននិងប្រជាជន។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និង ប្រធានរដ្ឋសភាឡាវ លោក សាយ សំផន ភុមវិហាន បានប្ដេជ្ញាចិត្តថា នឹងខិតខំលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពថែមទៀត ជាពិសេសជំរុញការអនុវត្ត រាល់កិច្ចព្រមព្រៀងនានា ដែលរដ្ឋសភានិងរដ្ឋាភិបាលប្រទេសទាំងពីរបានចុះហត្ថលេខានាពេលកន្លងមក។

ទន្ទឹមនោះ រដ្ឋសភាកម្ពុជា និងឡាវ បន្តលើកកម្ពស់ការអនុវត្តអនុស្សរណៈដែលរដ្ឋសភាប្រទេសទាំងពីរបានចុះហត្ថលេខា កាលពីឆ្នាំ២០២២ ឱ្យមានប្រសិទ្ធភាពនិងលទ្ធផលបន្ថែម។ រដ្ឋសភាកម្ពុជាក៏ដូចជារដ្ឋសភាឡាវ បានគាំទ្រដល់ការដាក់ចេញនូវគោលនយោបាយទេសចរណ៍ របស់ប្រមុខរដ្ឋាភិបាលទាំងបីប្រទេសតាមបាវចនា ប្រទេសបីគោលដៅទេសចរណ៍តែមួយ។

រដ្ឋសភាកម្ពុជា បានគាំទ្រការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៥ របស់ប្រទេសឡាវនៅឆ្នាំ២០២៤ ដោយបានត្រៀមជួយគាំទ្រទាំងបច្ចេកទេស និងសម្ភារៈដល់រដ្ឋសភាឡាវ ក្នុងការរៀបចំវេទិកា អន្តរសភានេះ ឱ្យទទួលបានជោគជ័យ។

ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងដឹកនាំ គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ ដែលរដ្ឋសភាឡាវ ធ្វើជាម្ចាស់ផ្ទះ ក្នុងទីក្រុងវៀងចន្ទន៍ ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ជាបន្តទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក