ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សាច់បង្កកខុសច្បាប់ជិត ៤០ម៉ឺនគីឡូក្រោម ត្រូវបានបង្រ្កាបនៅក្នុងឃ្លាំងស្តុកមួយកន្លែងនៅខណ្ឌសែនសុខ

ភ្នំពេញ៖ សាច់បង្កកសរុបជិត ៤០ម៉ឺនគីឡូក្រាម ច្រកក្នុងកេះជាង ២ម៉ឺនកេះ ស្ថិតនៅក្នុងឃ្លាំងស្តុកមួយកន្លែងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ត្រូវបានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ចុះបង្រ្កាបកាលពីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។ នេះបើយោងតាមប្រភពព័ត៌មានផ្សាយដោយទូរទស្សន៍ជាតិកម្ពុជា។

ទីតាំងស្តុកសាច់បង្កកនោះត្រូវបានចុះប្រតិបត្តិការបង្រ្កាប ដោយសារតែពុំមានឯកសារច្បាប់ត្រឹមត្រូវ។ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល លោក ហ៊ុន សារ៉ាត់ បានបញ្ជាក់ឱ្យដឹងថា សាច់បង្កកទាំងអស់នេះ ត្រូវបាននាំចូលពីបរទេសដោយពុំទាន់មានឯកសារបញ្ជាក់ត្រឹមត្រូវ ខណៈបិទឃ្លាំងស្តុកទុកនេះជាបណ្តោះអាសន្នដើម្បីរង់ចាំឱ្យម្ចាស់ទីតាំងបង្ហាញឯកសារពាក់ព័ន្ធទៅបំភ្លឺនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។

បើតាមលោក ហ៊ុន សារ៉ាត់ សាច់បង្កកជិត ៤០ម៉ឺនគីឡូក្រោមដែលបង្រ្កាបបាននេះ មានគ្រឿងក្នុងមាន់ សាច់មាន់ សាច់ជ្រូក និងក្របី។

ប្រធានសមាគមចិញ្ចឹមសត្វនៅកម្ពុជា លោក ស្រ៊ុន ពៅ បានលើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយពីសុវត្ថិភាពសាច់បង្កកកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ថា សាច់បង្កកដែលអនុញ្ញាតឱ្យនាំចូលគឺជាប្រភេទសាច់បង្កកមានស្តង់ដារ និងមានលិខិតអនុញ្ញាតទទួលស្គាល់ត្រឹមត្រូវ។

សម្រាប់លោក ស្រ៊ុន ពៅ ខណៈមានការបង្រ្កាបការនំាចូលសាច់បង្កកខុសច្បាប់ពីអាជ្ញាធរមានសមត្ថកិច្ចក្តី ប៉ុន្តែលោកនៅតែមានក្តីព្រួយបារម្ភចំពោះចរន្តទីផ្សារនាំចូលសាច់បង្កកលួចលាក់ខុសច្បាប់មកកម្ពុជាដែលធ្វើឱ្យប៉ះពាល់ដល់អ្នកបរិភោគ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក