ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពិព័រណ៍សៀវភៅឆ្នាំនេះធ្វើនៅសួនច្បារខាងមុខសាលាបុរីកោះពេជ្រដោយមានស្តង់លក់សៀវភៅ៣០០

ភ្នំពេញ៖ ពិព័រណ៍សៀវភៅឆ្នាំនេះ នឹងធ្វើឡើងនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅសួនច្បារខាងមុខសាលាបុរីកោះពេជ្រ ក្រោមប្រធានបទ «សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ»។ ឆ្នាំនេះជាការធ្វើពិព័រណ៍ជាលើកទី១០ហើយ ខណៈចាប់ផ្តើមធ្វើលើកដំបូងនៅឆ្នាំ២០១១។

រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ឡុងឌី សាន់ណារ៉ា បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ ឆ្នាំ២០២៣» នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ថា គោលបំណងនៃការរៀបចំពិព័រណ៍សៀវភៅនេះឡើងដើម្បីផ្សព្វផ្សាយនៃការបោះពុម្ពសៀវភៅគ្រប់ប្រភេទទាំងស្នាដៃនិពន្ធចាស់និងថ្មី ឱ្យមានទីផ្សារទាំងក្នុង និងក្រៅប្រទេស ជំរុញឱ្យពលរដ្ឋផ្តល់តម្លៃ និងមានទម្លាប់ការអានសៀវភៅសម្រាប់បង្កើនចំណេះដឹង និងការសិក្សាបន្ថែមទៀត។ ជាមួយគ្នានេះបណ្តុះស្មារតីឱ្យកុមារចូលចិត្តការនិទានរឿង និងគូរគំនូរតាំងពីតូចៗមក ជាពិសេសលើកចិត្តដល់កវី និងអ្នកនិពន្ធខ្មែរបន្តបង្កើតស្នាដៃការតែងនិពន្ធសៀវភៅថ្មីៗបន្ថែមទៀត។

បើតាមលោកស្រី ឡុងឌី សាន់ណារ៉ា នៅក្នុងពិរព័ណ៍សៀវភៅរយៈពេល ៤ថ្ងៃខាងមុខនេះ មិនត្រឹមតែអាចទស្សនា និងដើរទិញសៀវភៅ អ្នកចូលរួមក៏នឹងអាចជួបពិភាក្សា ទទួលយកបទពិសោធន៍ពីអ្នកនិពន្ធល្បីៗ លើសពីនេះទទួលភាពសប្បាយរីករាយជាមួយកម្មវិធីផ្សេងៗដូចជាការចាប់យករង្វាន់ផ្សេងៗ កម្មវិធីសម្តែងសិល្បៈ និងកម្មវិធីប្រគំតន្ត្រីជាដើម។

ប្រធានបណ្ណាល័យជាតិកម្ពុជា លោកស្រី ខ្លូត វិបុលឡា បានលើកឡើងថា កម្មវិធីពិរព័ណ៍សៀវភៅឆ្នាំនេះនឹងរៀបចំកាន់តែធំជាងឆ្នាំមុនៗ ដោយធ្វើឡើងនៅសួនច្បារខាងមុខសាលាបុរីកោះពេជ្រ ខុសពីការធ្វើចំនួន០៩លើកកន្លងមកដែលធ្វើនៅបណ្ណាល័យជាតិដែលមានស្តង់សៀវភៅត្រឹម ២០០ស្តង់ ខណៈឆ្នាំនេះមានរហូតដល់ ៣០០ស្តង់ដែលរំពឹងទុកថានឹងមានអ្នកចូលរួមប្រមាណជាង ១សែននាក់ ទៅជិត ២សែននាក់។

ប្រធានសមាគមបណ្ណារក្ស និងឯកសារវិទូកម្ពុជា និងនាយកអង្គការស៊ីប៉ា លោក ហុក សិទ្ធិ សង្កេតឃើញថាពីមួយឆ្នាំទៅមួយឆ្នាំការតែងនិពន្ធសៀវភៅខ្មែរមានការកើនឡើងគួរជាទីកត់សម្គាល់ ខណៈសៀវភៅដែលពេញនិយមពីអ្នកអានភាគច្រើនជាប្រភេទសៀវភៅប្រវត្តិសាស្ត្រ វប្បធម៌ខ្មែរ សៀវភៅបែបលើកទឹកចិត្ត និងចែករំលែកបទពិសោធន៍បុគ្គល (ឧទាហរណ៍៖ សៀវភៅចែករំលែកពីរបៀបក្លាយជាអ្នកមានជាដើម)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក