ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់ធុងសំរាមតាមសាលារៀន ជំរុញបន្ថែមការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា

ត្បូងឃ្មុំ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ លោក អ៊ាង សុផល្លែត បានប្រកាសលើកទឹកចិត្តផ្តល់ធុងសម្រាប់ញែកសំរាម ដល់សាលរៀន នីមួយៗ បន្ទាប់ពីសិស្សានុសិស្ស និងលោកគ្រូអ្នមកគ្រូ បានចូលរួមក្នុងយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ ប្លាស្ទិក និងបានប្តេជ្ញាចិត្ត «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានទូលំទូលាយ នៅទូទាំងប្រទេស។

លោក អ៊ាង សុផល្លែត បានឱ្យដឹងដូចនេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល សិស្សានុសិស្ស និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិ និងសិស្សទទួលបាននិទ្ទេស A នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងឱកាសនោះដែរ លោក អ៊ាង សុផល្លែត បានលើកឡើងថា កន្លងមកប្រជាពលរដ្ឋ បានចូលរួមបន្តអនុវត្តនូវយុទ្ធនាការ បានជាប្រចាំ ដោយប្រើពាក្យស្លោក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» និង «លាហើយប្លាស្ទិក»។ លោកបានសង្កត់ធ្ងន់ថា ការដែលយើងទាំងអស់គ្នា ជាពិសេសលោកគ្រូ អ្នកគ្រូ រួមជាមួយសិស្សានុសិស្ស ចូលរួមអនុវត្តនូវយុទ្ធនាការនេះ បានជាទៀងទាត់ នោះវានឹងក្លាយជាទម្លាប់ល្អ ដែលធ្វើឱ្យយើងកាត់បន្ថយ រហូតដល់ឈានទៅឈប់ប្រើប្រាស់ ថង់ប្លាស្ទិកទាំងស្រុងនាពេលអនាគត។

ទន្ទឹមនោះ លោក អ៊ាង សុផល្លែត បានលើកឡើងពីការផ្តល់ធុងសំរាម ចំនួន ២ធុង ចាប់ផ្តើមពីថ្ងៃនេះ ដល់សាលារៀនដំបូងនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីជាការលើកទឹកចិត្ត និងជំរុញឲ្យមានការទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមយុទ្ធនាការយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» កាន់តែមានប្រសិទ្ធភាព។

គួរឱ្យដឹងដែរថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចាប់ផ្តើមពីសាលារៀននៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ពីថ្ងៃទី០១ កញ្ញា ឆ្នាំ២០២៣។ រហូតដល់ ថ្ងៃទី០៤ ធ្នូ ឆ្នាំ២០២៣នេះ យុទ្ធនាការបានជំរុញឲ្យមានអ្នកចូលរួមដោយផ្ទាល់ សរុបចំនួន ៣ ៣១៧ ៥៩៤នាក់ ក្នុងនោះរួមមាន លោកគ្រូអ្នកគ្រូសរុបចំនួន ១១៨ ១៣២នាក់ សិស្សានុសិស្សសរុបចំនួន ២ ៩៧៦ ០០៥នាក់ នៅតាមសាលារៀនសរុបចំនួន ៧ ១៤០សាលា កម្មករ កម្មការនី និងអ្នកចូលរួមផ្សេងៗទៀត សរុបចំនួន ៥៧៨ ០៦៦នាក់ ដោយផ្សព្វផ្សាយ តាមរោងចក្រសហគ្រាសចំនួន ១៨៧ ការចូលរួមពីវត្តអារាម ២៩ និងសហគមន៍ ទីប្រជុំជន ៧៤ចំនួន កន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក