ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

វិនិយោគិនចិនចង់វិនិយោគលើការដាំដុះរុក្ខជាតិ និងការនាំចេញនូវសត្វមួយចំនួនដែលអាចផលិតជាឱសថសម្រាប់នាំចេញទៅទីផ្សារចិន

ភ្នំពេញ៖ វិនិយោគិនចិនបានបង្ហាញចេតនាចង់វិនិយោគលើការដាំដុះរុក្ខជាតិមួយចំនួនសម្រាប់យកទៅផលិតជាឱសថបុរាណ ក៏ដូចជាការនាំចេញនូវសត្វមួយចំនួនដែលអាចផលិតជាឱសថសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។

គណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្តជីលីន ប្រទេសចិន បានលើកឡើងដូចនេះ ក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចំពោះបំណងដាំរុក្ខជាតិសម្រាប់យកទៅផលិតជាឱសថបុរាណ លោក ឌិត ទីណា បានគូសបញ្ជាក់ថា ក្រសួងមិនជំទាស់នោះទេ ប៉ុន្តែប្រសិនបើរុក្ខជាតិនោះ មានផ្ទុកនូវសារធាតុញៀន ឬអាចយកទៅធ្វើជាធាតុផ្សំសម្រាប់ផលិតសារធាតុញៀន ក្រសួងមិនអនុញ្ញាតឱ្យផលិតឡើយ។

លោក ឌិត ទីណា បានថ្លែងប្រាប់វិនិយោគិនចិនថា ក្នុងការដាំដុះរុក្ខជាតិសម្រាប់ផលិតឱសថនោះទៀតសោត កម្ពុជាមិនមានគោលនយោបាយផ្តល់ដីសម្បទានសម្រាប់វិនិយោគទេ។ ដូច្នេះ អ្នកវិនិយោគអាចពិនិត្យលទ្ធភាពស្វែងរកទិញដីដោយខ្លួនឯង ឬជួលដីពីក្រុមហ៊ុនដែលទទួលបានដីសម្បទានពីមុន ឬក៏អាចធ្វើកិច្ចសន្យា (Contract Farming) ជាមួយកសិករហើយប្រមូលទិញពីពួកគាត់វិញក្នុងតម្លៃដែលអាចទទួលយកបានទាំងសងខាង។

រដ្ឋមន្ដ្រីកសិកម្មបានពន្យល់ដល់វិនិយោគិនចិនថា សត្វមួយចំនួនដែលអ្នកវិនិយោគចិនមានបំណងចង់នាំចេញសម្រាប់យកទៅផលិតជាឱសថ ការនាំចេញត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់ ទាំងផ្នែកច្បាប់ និងបញ្ហាសុខភាព ខណៈសត្វមួយចំនួននៅកម្ពុជា គឺជាសត្វកម្រ និងស្ថិតនៅក្នុងឧបសម្ព័ន្ធនៃអនុសញ្ញាស្ដីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ ហៅកាត់ថា សាយតេស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក