ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

លោក សួស យ៉ារ៉ា៖ កិច្ចការសំខាន់មួយទាមទារការចូលរួមចំណែកក្នុងនាមជាស្ថាប័ននីតិប្បញ្ញតិ គឺការយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើសុខដុមនីយកម្មនៃក្របខណ្ឌច្បាប់

ឡាវ៖ ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាកម្ពុជា លោក សួស យ៉ារ៉ា បានគូសបញ្ជាក់ពីកិច្ចការសំខាន់មួយ ទាមទារការចូលរួមចំណែកក្នុងនាមជាស្ថាប័ន នីតិប្បញ្ញតិនោះគឺការយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើសុខដុមនីយកម្មនៃក្របខណ្ឌ ក៏ដូចជាបទប្បញ្ញតិ នានា(harmonization of legal frameworks) ដែលជាកត្តាសំខាន់ ដើម្បីសំដៅជួយសម្រួលដល់ការអនុវត្តផែនការសកម្មភាពទាំងឡាយ ឱ្យមានប្រសិទ្ធិភាព។

លោក សួស យ៉ារ៉ា លើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំគណៈកម្មការនយោបាយ និងកិច្ចការបរទេសនៃសភាប្រទេសកម្ពុជា-ឡាវ-វៀតណាម (CLV) បន្ទាប់ពីការប្រារព្ធពិធីបើកកិច្ចប្រជុំកំពូលសភាលើកដំបូង CLV ក្រោមការចូលរួមពី លោក THONGLOUN Sisoulith ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រួចមក។

ក្នុងកិច្ចប្រជុំនេះ លោក សួស យ៉ារ៉ា បានគូសបញ្ជាក់ថា គណៈកម្មការកិច្ចការបរទេសទាំងបីប្រទេស គួរចាំបាច់ពួតដៃគ្នាយ៉ាងខ្ជាប់ខ្ជួន សម្រេចឱ្យបាននូវតួនាទីស្នូលក្នុងការជួយគាំទ្រ ជួយសម្រួល និងតភ្ជាប់ប្រទេសទាំងបី ក្រោមកិច្ចព្រមព្រៀងនិងគំនិតផ្តួចផ្តើមនានា ដែលរដ្ឋាភិបាលនៃប្រទេសទាំងបីបានអនុម័ត ជាពិសេសការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍ CLV និងខេត្តជាប់ព្រំដែន។

ទន្ទឹមនោះ លោកក៏បានជំរុញលើកទឹកចិត្តដល់គណៈកម្មាធិការសម្របសម្រួលចម្រុះកម្ពុជា-ឡាវ-វៀតណាម បន្តការងារអនុវត្តផែនការមេសម្រាប់ការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ឈានទៅពន្លឿន ការអនុវត្តកម្មវិធីអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីបង្កភាពងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការវិនិយោគនៅតំបន់ត្រីកោណ ព្រមទាំងការរក្សាទំនាក់ទំនងប្រសើរនៃប្រជាជាតិទាំងបី ដោយឈរលើគោលការណ៍អ្នកជិតខាងល្អ មិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការស្អិតរមួត ស្របតាមចក្ខុវិស័យនៃថ្នាក់ដឹកនាំបក្សទាំងបី រដ្ឋាភិបាលទាំងបី និងសភាទាំងបី។

អង្គសន្និសីទក៏បានធ្វើការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយ ក៏ដូចជាលើកទិសដៅសំរាប់សកម្មភាពពីរឆ្នាំបន្ទាប់ទៀត។ គ្រប់ភាគីពាក់ព័ន្ធ មានមកពី គណៈកម្មាធិការសម្របសម្រួលរួម នៃប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម សមាជិកសភា តំណាងក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងបី ព្រមទាំងថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តតំបន់ត្រីកោណអភិវឌ្ឍន៍មកពីខេត្តនានា ក្នុងចំណោម ១៣ខេត្តនៃប្រទេសទាំងបី ដែលកម្ពុជាមានចំនួន៤ខេត្ត ឡាវចំនួន៤ខេត្ត និងវៀតណាមចំនួន៥ខេត្ត បានចូលរួមផ្ដល់នូវចំណាប់អារម្មណ៍ មតិយោបល់ បទពិសោធន៍ ជាដំណោះស្រាយចំពោះបញ្ហាប្រឈមនានា។

គួរឱ្យដឹងដែរថា «កិច្ចប្រជុំកំពូលសភាកម្ពុជា ឡាវ វៀតណាម លើកទី១» នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គឺជាការអនុវត្តកិច្ចសហប្រតិបត្តិការនៃស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងបី អនុលោមតាមសេចក្តីថ្លែងការណ៍រួមរវាងប្រធានរដ្ឋសភានៃប្រទេសទាំងបីរ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលបានសម្រេច «លើកកម្ពស់យន្តការកិច្ចប្រជុំគណៈកម្មាធិការនៃរដ្ឋសភា CLV ទៅកម្រិតកិច្ចប្រជុំកំពូលសភា CLV ដែលរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក