ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឯម ច័ន្ទមករា ច្រានចោលចំពោះគណនីតេឡេក្រាមក្លែងក្លាយដែលកំពុងប្រើប្រាស់ឈ្មោះ និងរូបភាពរបស់លោក

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា ច្រានចោលចំពោះគណនីតេឡេក្រាមក្លែងក្លាយដែលកំពុងប្រើប្រាស់ឈ្មោះ និងរូបភាពរបស់លោកដាក់ឈ្មោះថា «CS.Makara Chan Em» និងស្នើសាធារណជនកុំចាប់អារម្មណ៍ ឬឆ្លើយតបទៅនឹងសារនៃលេខតេទ្បេក្រាមក្លែងបន្លំនោះ។

តាមរយៈសារលើបណ្តាញសង្គមផ្ទាល់ខ្លួន លោក ឯម ច័ន្ទមករា នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា៖ «ខ្ញុំសូមជម្រាបជូនពុកម៉ែបងប្អូន មិត្តភក្តិ និងអ្នកទាំងអស់គ្នាថាថ្មីៗនេះ មានជនអនាមិកបានក្លែងបន្លំបង្កើតលេខតេឡេក្រាម (Telegram) ដោយប្រើប្រាស់ឈ្មោះរបស់ខ្ញុំ ឯម ច័ន្ទមករា (Em Chan Makara) ដោយជនខិលខូចបានបង្កើតតេឡេក្រាមក្លែងក្លាយ (fake account) ដាក់ឈ្មោះថា “CS.Makara Chan Em“»

លោក ឯម ច័ន្ទមករា គូសបញ្ជាក់ថា ប្រសិនបើទទួលបានសារ ដែលអះអាងថាជាលោក សូមកុំយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន ចំពោះការឆបោកដែលកំពុងកើតមាន ដោយការប្រើឈ្មោះ និងរូបថតរបស់លោកទៅប្រើប្រាស់។

លោក ឯម ច័ន្ទមករា បដិសេដដាច់ខាត និងអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាផ្តន្ទាទោសជនឆបោកនេះតាមច្បាប់ជាធរមាន។

គួរឱ្យដឹងផងដែរថាលោករដ្ឋលេខាធិការ ឯម ច័ន្ទមករា មាន Channel Telegram ផ្លូវការតែមួយគត់ដែលមានឈ្មោះថា ឯម ច័ន្ទមករា - EM Chan Makara នឹងមានសញ្ញាធីក ទទួលស្គាល់ពី Telegram៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក