ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

កិច្ចប្រជុំកំពូលសភាកម្ពុជា-វៀតណាម-ឡាវ កំពុងរៀបចំនៅក្នុងប្រទេសឡាវ

វៀងច័ន្ទ៖ កិច្ចប្រជុំកំពូលសភាកម្ពុជា វៀតណាម និងឡាវ កំពុងរៀបចំនៅក្នុងប្រទេសឡាវដែលនេះជាកិច្ចប្រជុំទី១ ហើយបន្ទាប់ថ្នាក់ដឹកនាំសភាប្រទេសទាំងពីរបានសម្រេចរួមគ្នាកាលពីឆ្នាំ២០២២។ កិច្ចប្រជុំនេះមានគោលដៅសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍តំបន់ត្រីកោណដែលប្រទេសទាំងបីបានបង្កើត។

ក្នុងជំនួបជាមួយប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលោក THONGLOUN SISOULITH នាព្រឹកថ្ងៃច័ន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ ប្រធានសភាកម្ពុជា សម្ដេចសភាធិការធិបតី ឃួន សុដារី បានលើកឡើងថា កិច្ចប្រជុំកំពូលសភា CLV មានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់តំបន់អភិវឌ្ឍន៍ត្រីកោណ ដែលរដ្ឋាភិបាលប្រទេសទំាងបីបានបង្កើតឡើងឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ទេសចរណ៍ និងឌីជីថល បម្រើដល់ផលប្រយោជន៍នៃប្រទេស និងប្រជាជនក្នុងប្រទេសទំាងបី។

ពិធីបើកជាផ្លូវការនៃកិច្ចប្រជុំកំពូលសភា CLV លើកទី១ ធ្វើឡើងនៅថ្ងៃអង្គារ៍ ទី៥ ខែធ្នូ នៅរដ្ឋធានីវៀងច័ន្ទប្រទេសឡាវ ដោយប្រធានរដ្ឋសភាឡាវាលោក សាយ សំផនភុមវិហាន និងប្រធានរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត បានវាយតម្លៃខ្ពស់ចំពោះការជួបជុំគ្នារបស់តំណាងប្រជាំពលរដ្ឋទាំងបីប្រទេសនេះ ដោយថាការប្រជុំនេះនឹងជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងបីកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីផលប្រយោជន៍ប្រទេសទំាងបីជាពិសេសការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA)។

តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣ មានចំនួន ១៣ខេត្ត ប្រទេសវៀតណាមមានចំនួន ៥ខេត្ត ប្រទេសឡាវមានចំនួន ៤ខេត្ត និងព្រះរាជាណាចក្រកម្ពុជា មានចំនួន ៤ខេត្ត ជាអាទិ៍ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

គោលដៅប្រែក្លាយតំបន់ត្រីកោណអភិវឌ្ឍន៍ឱ្យក្លាយទៅជាតំបន់សន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន និងនិរន្តរភាព ដែលជាទស្សនៈដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា។

តំបន់អភិឌ្ឍន៍ត្រីកោណនៃប្រទេសទាំងបី ជាតំបន់ដែលប្រកបដោយសក្តានុពល មានធនធានធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ។ កិច្ចប្រជុំនាឱកាសនេះ សង្ឃឹមថានឹងលើកកម្ពស់យន្តការសភា នៅក្នុងការចូលរួមជាមួយរដ្ឋាភិបាលប្រទេសទំាងបី ក្នុងការអភិវឌ្ឍតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ជាពិសេសការពង្រឹងទំនាក់ទំនងរដ្ឋសភា ប្រជាជននិងប្រជាជន នឹងត្រូវបានលើកកម្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទំាងបីនៅគ្រប់កម្រិតនិងគ្រប់វិស័យ ដើម្បីដោះស្រាយបញ្ហាប្រឈម ជាពិសេស ការកៀងគរធនធានហិរញ្ញវត្ថុ ដើម្បីចូលរួមកសាង និងអភិវឌ្ឍតំបន់អភិវឌ្ឍន៍ត្រីកោណឱ្យក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងបច្ចេកវិទ្យា ជាដើម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក